ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវនាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តកំពត ទីស្តីការក្រសួងមហាផ្ទៃ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យលើខ្លឹមសាររបាយការណ៍ និងបានកែសម្រួលខ្លឹមសារស្របតាមការផ្តល់អនុសាសន៍នៃស្មារតីអង្គប្រជុំ។
នាឱកាសនោះដែរ ឯកឧត្តមនាយក ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរ។
ឯកឧត្តមក៏បានស្នេីឱ្យថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវបន្តចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

