**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ

ព្រៃវែង៖ មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅតាមភូមិភាគទាំង៥នៃប្រទេសកម្ពុជាចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។
នៅក្នុងវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានចាត់ទុកវគ្គបំពាក់បំប៉ននេះ បានផ្តល់ចំណេះដឹងថ្មីៗឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃរបស់មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ។
លោកស្រីពេជ្យ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញបានបញ្ជាក់ថា វគ្គបំពាក់បំប៉ននេះ មានសារសំខាន់ខ្លាំងណាស់ព្រោះគ្រូឧទ្ទេសមកពីក្រសួងព័ត៌មានបានបង្ហាញពីគន្លឹះ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការប្រចាំថ្ងៃដូចជា ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី និងការឆ្លើយតបព័ត៌មានក្លែងក្លាយ, របៀបរបបការងាររបស់មន្ទីរព័ត៌មានជាដើម ។
ជាការកត់សម្គាល់ គ្រប់វគ្គបំពាក់បំប៉នដែលរៀបចំនៅតាមបណ្តាខេត្តផ្សេងៗកន្លងមក សិក្ខាកាមដែលបានចូលរួម សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងដោយចាត់ទុកថា បានផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង បន្ថែមលើចំណេះ ជំនាញថ្មីៗ ពីគ្រូឧទ្ទេសពោរពេញដោយជំនាញ និងបទពិសោធន៍ខ្ពស់ជាក់លាក់ លើការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ វគ្គបំពាក់បំប៉ននេះ ក្រៅពីការផ្ដល់ចំណេះដឹងថ្មីៗលើការងារព័ត៌មាននិងសាធារណមតិ ក៏បានជំរុញឱ្យមានកិច្ចសហការល្អរវាងមន្ត្រីរាជការនៃមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទាំងអស់មានភាពស្និទ្ធស្នាល បង្កើនសាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ការងារទៅវិញទៅមកផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអ្នកទទួលបន្ទុកដឹកនាំការងាររៀបចំវគ្គបំពាក់បំប៉ននេះ មានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជា ការងារស្នូលមួយ ក្នុងក្របខណ្ឌបេសកកម្មរបស់ក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាបនិកផ្តួចផ្តើមនូវយន្តការព័ត៌មាន និងសាធារណមតិឡើង ដែលជាមធ្យោបាយមួយ ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល អ្នកធ្វើ អ្នកអនុវត្តគោលនយោបាយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធានាការបម្រើប្រយោជន៍ជូនជាតិ និងប្រជាជននៅទូទាំងប្រទេស។
សំឡេង៖ « ការងារព័ត៌មាន និងសាធារណមតិនេះ គឺជាយន្តការមួយដែលសម្តេចធិបតីលោកផ្ដួចផ្តើមនៅក្នុងអាណត្តិទី៧នេះ ហើយលោកបានផ្តល់សិទ្ធិអំណាចដល់ក្រសួងព័ត៌មាន ជាពិសេសដល់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ឱ្យដើរតួនាទីជាសេនាធិការ ជូនថ្នាក់ដឹកនាំ និងអាជ្ញាធររាជធានីខេត្ត ជាសេនាធិការលើការងារព័ត៌មាននិងសាធារណមតិនេះ។ មួយទៀត ការងារព័ត៌មាន និងសាធារណមតិគឺជាស្ពានចម្លង ពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋវិញ »
សូមបញ្ជាក់ថា ចាប់តាំងពីដើមខែសីហា រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ នៅតាមភូមិភាគចំនួន៥ផ្សេងៗគ្នា ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយព្យ ភូមិភាគនិរតី និងបិទបញ្ចប់នៅ ភូមិភាគបូព៌ា ដែលរៀបចំឡើងនៅខេត្តព្រៃវែង។ ក្នុងនោះគ្រប់វគ្គបំពាក់បំប៉នតាមភូមិភាគនីមួយៗ សុទ្ធតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានីខេត្តទាំង២៥ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង