**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ

ព្រៃវែង៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។
ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាលក្រហមខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។
ឯកឧត្តមបបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបង្កើនការសហការជាមួយក្រសួងស្ថាប័ន និងមន្ទីរជំនាញក្នុងខេត្តក្នុងការផលិតព័ត៌មានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកប្រើផលិតផលជាតិកាន់តែច្រើន។
សំឡេង៖ « នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ៊ីចឹងអ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងម៉ិច បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ ។ »
ឯកឧត្តមបញ្ជាក់ថា ការផ្សព្វផ្សាយបានទូលំទូលាយ គឺពិតជាបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបង្កើនការផលិតនិងលើកស្ទួយផលិតផលក្នុងស្រុកគ្របប្រភេទ ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ពិតណាស់ នៅក្នុងសម័យកាលតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម គឺពិភពលោកតែងតែផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋលេខាធិការនៅតែណែនាំឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធ ដែលជាអាវក្រោះការពារខ្លួន ពីការប្តឹងផ្តល់ និងការប្រឈមនឹងផ្លូវច្បាប់។
គួររម្លឹកថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា កម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទេ ទៅទិញទំនិញថៃ ហើយបើកម្ពុជាបង្វិលលុយនេះមកទិញទំនិញក្នុងស្រុកវិញ នោះនឹងធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសសម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង