**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច បើកសិក្ខាសាលាស្ដីពី «តួនាទីភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ»

សៀមរាប៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ផ្នែកសន្ដិសុខសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការរៀបចំពិធីបើកសិក្ខាសាលាស្ដីពី «តួនាទីភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ» ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អគ្គស្នងការរង អគ្គលេខាធិការរង អគ្គនាយករង ក្រោមចំណុះក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ គ្រូបង្គោល គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្ដិសុខសាធារណៈ បានឱ្យដឹងថា ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្នែកសន្តិសុខសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាចំនួន ០៩ វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ១,៨១២រូប សម្រាប់ថ្ងៃនេះជាលើកទី១០ ដែលមានសិក្ខាកាមចូលរួមសរុប ១៩៥រូប ដែលជាសមាសភាពពីអង្គភាព ថ្នាក់កណ្តាល ក្រោមឱវាទក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ក្នុងសិក្ខាសាលាស្តីពី តួនាទីភារកិច្ច សិទ្ធិ អំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ វិចិត្រ បានលើកឡើងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ គឺមានសារៈសំខាន់ខ្លាំងណាស់ ពោល គឺឆ្លើយតបនឹងតម្រូវការចាំបាច់ និងមានសារៈសំខាន់ សម្រាប់ពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹង និងបំពាក់ស្មារតីទទួលខុសត្រូវខ្ពស់លើមុខជំនាញពាក់ព័ន្ធ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុ ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ សម្រាប់ ចូលរួមចំណែកលើកកម្ពស់ផលិតភាពនៃការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃជូនអង្គភាព និងជាស្ពានសម្រាប់បន្តអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យកាន់តែប្រសើរថែមទៀត នៅពេលអនាគត និង ជាពិសេស សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តម អគ្គនាយករង ក៏បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស និងលើកជាសំណួរឱ្យបានផុលផុស។

ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយករង បានគូសបញ្ជាក់ផងដែរថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងមហាផ្ទៃផ្នែកសន្តិសុខសាធារណៈ នឹងបន្តសហការ ជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពនៃការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង