**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូរពីការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការការងារសម័យឌីជីថល

ព្រះសីហនុ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុគិតគូររៀបចំផែនការ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញព័ត៌មាន និងសោតទស្សន៍ឱ្យបានឆ្លើយតបទៅនឹងតម្រូវការការងារក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅសម័យបច្ចេកវិទ្យាឌីជីថលនេះ ទាមទារឱ្យមន្ត្រីព័ត៌មានទាំងអស់ត្រូវចេះ ប្រើប្រាស់កុំព្យូទ័រ ចេះប្រើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗឱ្យបានច្បាស់ដើម្បីងាយស្រួលបញ្ជូន ផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន រហ័សទាន់ពេលវេលា និងមានភាពទាក់ទាញពីអ្នកអាន អ្នកទស្សន។
ឯកឧត្តមបញ្ជាក់ថា មន្ត្រីដែលមានជំនាញផ្នែកវិទ្យុ ទូរទស្សន៍ ផ្នែកសរសេរព័ត៌មាន ផ្នែកថតរូប ថតវីដេអូ និងការងារសោតទស្សន៍ផ្សេងទៀត ត្រូវមានផែនការបណ្ដុះបណ្ដាលបន្តគ្នា តាមជំនាញ និងការិយាល័យនីមួយៗ ដើម្បីធានាថាមន្ត្រីទាំងអស់មានសមត្ថភាពអាចបំពេញការងារកាន់តែល្អប្រសើរ និងមាននិរន្តរភាព។
ឯកឧត្តម ទេព អស្នារិទ្ធបានបន្តថា ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីព័ត៌មាន ពីការងារសោតទស្សន៍ និងជំនាញពាក់ព័ន្ធនេះ គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ស្របតាមផែនការអភិឌ្ឍន៍មូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុប្រធានគណៈកម្មការដឹកនាំនិងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត ក៏បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុត្រូវខិតខំធ្វើការងារផ្នែកព័ត៌មាននិងសាធារណមតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសកម្មថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសបន្សាបព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះ មន្ត្រីព័ត៌មាន ត្រូវអនុវត្ត និងតាមដានការងារ ដោយសហការជាមួយ រដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជាប្រចាំជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី ជំនាញនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រឹត ពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណមតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មានក្លែងក្លាយជាដើម។
ឯកឧត្តមបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗ។ ជាមួយគ្នានេះ ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។
បន្ថែមពីលើនេះ មន្ត្រីព័ត៌មានខេត្តត្រូវបង្កើនគំនិតច្នៃប្រឌិត និងប្រើប្រាស់សិល្ប:ក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមានប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផលរបស់ខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងឆ្លើយតប ទៅនឹងការលើកឡើង និងសំណូមពរនានា។
នៅក្នុងឱកាសនោះ លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអរគុណដល់ឯកឧត្តមទេព អស្នារិទ្ធ និងក្រុមការងារក្រសួងព័ត៌មានដែលបានណែនាំជុំវិញការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាពិសេស ការតម្រង់ ទិសការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង