**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ

ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលរដ្ឋសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសារ Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី និងឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ព្រមទាំងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin lbrahim) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ផងដែរ។

មហាសន្និបាតអាយប៉ាលើកទី៤៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ដោយមានថ្នាក់ដឹកនាំគណៈប្រតិភូសភា បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍អាយប៉ា ដៃគូរបស់អាយប៉ា ប្រមាណ៩០០ នាក់ចូលរួម។

អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន ។

ថ្នាក់ដឹកនាំនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងគូឡាឡំាពួ បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

ថ្លែងបើកនៅក្នុងអង្គមហាសន្និបាតអាយប៉ាលើកទី៤៦ នេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ចាក់ថា ការជ្រើសយកមូលបទសម្រាប់ឆ្នាំនេះ“សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”ពិតជាសមស្រប និងសំខាន់បំផុត ព្រោះមូលបទនេះ ស្របទៅនឹងមូលបទរបស់អាស៊ានលើកទី៤៦ “បរិយាបន្ននិងចីរភាព” និងខណៈពេលតំបន់និងពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយតួនាទីសភា ដែលជាតំណាងឱ្យពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាដោយសន្តិវិធី។

ឯកឧត្តមបានគូសបញ្ជាក់ថាអាស៊ាន ជាតំបន់ស្រស់បំព្រង ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ ដូច្នេះសាមគ្គីភាពរបស់អាស៊ាននិងដៃគូនានា ពិតជាមានតម្លៃណាស់ក្នុងការនាំមកនូវវិបុលភាព ដល់អាស៊ាន។ ទំាងអស់នេះមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់សមាជិកអាយប៉ានោះឡើយ។

ថ្នាក់ដឹកនាំសភាប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថាការជួបជុំគ្នានាពេលនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីចែករំលែកនូវទស្សនៈ យោបល់ និងសំដែងនូវឆន្ទៈ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ដែលមានសេដ្ឋកិច្ចកាន់តែរឹងមាំ ធន់ និងប្រជាពលរដ្ឋមានជីវភាពរុងរឿង។

ប្រធានមហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងឲ្យសំឡេង សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ត្រូវខិតខំតាក់តែង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។

បន្ទាប់ពីពិធីបើកជាផ្លូវការនេះហើយ មហាសន្និបាតអាយប៉ានឹងដំណើរកិច្ចប្រជុំពេញអង្គលើកទី១ ដែលនៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ជូនដល់មហាសន្និបាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង