**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

កម្មករក្នុងវិស័យកាត់ដេរ ប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចបានជាង ៣០០ដុល្លារ

ភ្នំពេញ៖ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។

អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០»។

អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់។

កម្មការិនីម្នាក់ទៀត គឺអ្នកស្រី សឹម សៅ បានប្រាប់ដែរថា ក្រៅពីប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ អ្នកស្រី ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយបើបូកនឹងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាច អ្នកស្រី អាចបានប្រាក់ចំណូលលើស ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បានឱ្យដឹងថា «ខែនេះខ្ញុំបានដូចជា ៥០០ គេមានលុយបំណាច់ឆ្នាំ ខែរាល់ដងដូចជា ៣០០តិចតួច»។

អ្នកស្រី សឹម សៅ បានឱ្យដឹងបន្ថែមថា ប្ដីរបស់អ្នកស្រី ក៏ជាកម្មកររោងចក្រម្នាក់ដែរ ហើយបច្ចុប្បន្នអាចមានលទ្ធភាពឱ្យកូនបានបន្តការសិក្សាដូចគេឯងដែរ។ ជារឿងល្អមួយដែរ គ្រួសាររបស់អ្នកស្រី មិនមានការជាប់បំណុលធនាគារនោះទេ។ ដូច្នេះហើយ អ្នកស្រី អាចសល់ម៉ូតូមួយគ្រឿង និងអាចបង់រំលស់ដីឡូតិ៍ចំនួន ២ឡូតិ៍ តាមរយៈការធ្វើការងារក្នុងរោងចក្រនេះ។
ដូចគ្នាដែរ អ្នកស្រី សឹម សៅ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលឱ្យអ្នកស្រី និងបងប្អូនកម្មករ និងពលករត្រឡប់មកពីថៃមានការងារធ្វើ។

រីឯអ្នកស្រី យ៉ុង ភ័ក្រ កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រី ទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត និងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចនោះ អ្នកស្រី អាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បន្ថែមថា «ខ្ទង់ ៣០០ជាង ទាល់តែយើងបូកម៉ងបានដឹងជាក់ស្ដែង…មានលុយធ្វើដំណើរ លុយស្នាក់នៅ ២ហ្នឹង ២២ដុល្លារ ហើយលុយបាយតាមយើងថែមម៉ោងចឹងណា៎»។

កម្មការិនីរូបនេះ បានលើកឡើងថា ការដែលខ្លួនទទួលបានប្រាក់ចំណូលសរុបជាង ៣០០ដុល្លារក្នុងមួយខែនេះ គឺទទួលបានសមរម្យហើយ។ អ្នកស្រី យ៉ុង ភ័ក្រ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ដោយបានសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង