យន្តហោះចម្បាំងអង់គ្លេស នឹងចូលរួមប្រតិបត្តិការមួយរបស់អង្គការណាតូ ដើម្បីជួយដល់ប៉ូឡូញការពារដែនអាកាស

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តហោះចម្បាំងអង់គ្លេស នឹងចូលរួមប្រតិបត្តិការមួយរបស់អង្គការណាតូ (NATO) ដើម្បីជួយដល់ប៉ូឡូញការពារដែនអាកាស បន្ទាប់ពីមានឧប្បត្តិហេតុដ្រូនរុស្ស៉ី បំពានដែនអាកាសប៉ូឡូញ កាលពីសប្តាហ៍មុន។
ក្រសួងការពារជាតិអង់គ្លេសប្រកាសថា «យន្តហោះចម្បាំងរបស់ខ្លួននឹងហោះហើរ ក្នុងបេសកកម្មការពារដែនអាកាសប៉ូឡូញ ដើម្បីទប់ទល់នឹងការគំរាមកំហែងលើអាកាស ពីសំណាក់ប្រទេសរុស្ស៉ី រួមទាំងយន្តហោះដ្រូន។ បេសកកម្មនៃយន្តហោះចម្បាំង RAF Typhoons នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ»។ ថ្មីៗនេះ ប្រមុខ NATO លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្តនឹងពង្រឹងការការពារផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីការវាយឆ្មក់ដោយដ្រូនរុស្ស៉ី ចូលទៅក្នុងដែនអាកាសប៉ូឡូញ។
គួរបញ្ជាក់ថា ប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ បានបាញ់ទម្លាក់ដ្រូនរុស្ស៉ី នៅលើដែនអាកាសរបស់ប៉ូឡូញជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ ក្រោយមកនៅថ្ងៃសៅរ៍សប្តាហ៍មុន រូម៉ានី ក៏បានរាយការណ៍ពីវត្តមានដ្រូនរុស្ស៉ី ឆ្លងកាត់ដែលអាកាសរបស់ខ្លួនផងដែរ៕
