រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបជាមួយនាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងភាពជាដៃគូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត សាង លី(Sang Lee) នាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងភាពជាដៃគូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់អង្គការ WWF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរវាងស្ថាប័នទាំងពីរ នូវការងារអភិរក្សជីវចម្រុះ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការលេីការងារអភិរក្ស នេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាថែមទៀត បង្កេីនទំនុកចិត្ត និងបុរេសកម្មជាមួយគ្នា ក្នុងស្មារតីសម្លេងតែមួយ គោលដៅតែមួយ៕
