សក្តានុពលទេសចរណ៍កម្ពុជាត្រូវបានបង្ហាញនៅក្នុង ASEAN Bazaar 2025 ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ASEAN Bazaar 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិករាជរដ្ឋាភិបាល អង្គទូតអន្តរជាតិប្រចាំកម្ពុជា តំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូប រៀបចំឡើងនៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា៕

