**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អភិបាលខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១.៣១៣ម៉ែត្រ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៥ ក្នុងក្រុងស្ទឹងសែន

កំពង់ធំ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១.៣១៣ម៉ែត្រ ទទឹង ៦ម៉ែត្រ លូ ២កន្លែង ដែលជាផ្លូវសេដ្ឋកិច្ច តភ្ជាប់គ្នាពីភូមិម្នាវ ភូមិចំបក់ ភូមិកំរ៉ែង និងភូមិពោធិសែនស្នាយ ជាគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ក្នុងឆ្នាំ២០២៥។

ឯកឧត្តម បន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមសន្យាជួយឧត្ថម្ភដាក់អំពូលសូឡាអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីដីវាលក្រោម ដោយបានបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ ដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់។

ឯកឧត្តម បានបន្ថែមថា ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បីរក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស។ ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស។ ហើយបច្ចុប្បន្ននេះ ដីតំបន់៣ យើងការពារបានម៉ឺងម៉ាត់ មិនមានការកាប់ទន្ទ្រានក្នុងតំបន់៣នេះទេ៕

អត្ថបទដែលជាប់ទាក់ទង