**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

រយៈពេល១០ថ្ងៃ ដើមខែកញ្ញា មានអគ្គីភ័យកើតឡើងចំនួន ១២ករណី នៅទូទាំងប្រទេស

ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ ដើមខែកញ្ញា ឆ្នាំ២០២៥នេះ នៅកម្ពុជាមានគ្រោះអគ្គីភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ។ ជាក់ស្ដែងគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ខែកញ្ញានេះ មានអគ្គិភ័យកើតឡើងចំនួន១២ករណីទៅហើយ។

បើតាមលោក ទូច សុឃៈ គ្រោះកាចនេះ បានបណ្ដាលឱ្យខូចខាតផ្ទះ៨ខ្នង បន្ទប់១ តូបលក់ដូរ១ ឃ្លាំង១ខ្នង យានដ្ឋាន១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ខណៈក្នុងចំណោមជនរងគ្រោះ ក៏មានករណីស្លាប់ផងដែរ។

តាមអ្នកនាំពាក្យ ករណីអគ្គិភ័យទាំងនោះ មាននៅរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។ លោក បានសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ ចំពោះការខិតខំអន្តរាគមន៍របស់សមត្ថកិច្ច។

ដើម្បីពង្រឹងការទប់ស្កាត់ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះជាពេលនេះជារដូវវស្សាក៏ដោយ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទាំងតាមបណ្ដាខ្នងផ្ទះ ទីសក្ការៈ និងវត្តអារាម ជាដើម។

លោក ក៏បានទទូចឱ្យពលរដ្ឋ ត្រៀមជានិច្ច បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ និងទុកដាក់សារធាតុងាយឆេះ ឬផ្ទុះឱ្យបានត្រឹមត្រូវ មុនចេញពីផ្ទះត្រូវបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ជាដើម។

ក្នុងឆ្នាំ២០២៤ កម្ពុជាមានករណីអគ្គិភ័យចំនួនជាង១ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់១៤នាក់ និងរបួស៤៣នាក់។ រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះវិញ មានជាង ៥០០លើក បណ្ដាលឱ្យមានអ្នកស្លាប់២១នាក់។ នេះមិនទាន់គិតពីការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិផង៕

អត្ថបទដែលជាប់ទាក់ទង