អាកាសចរណ៍ស៊ីវិល ច្រានចោលការលើកឡើងដែលថា «បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារពី ៣ពាន់ដុល្លារ ដល់៥ម៉ឺនដុល្លារ ទើបអាចធ្វើការបាន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាចេញសេចក្តីបំភ្លឺព័ត៌មាន ដោយច្រានចោលចំពោះការលើកឡើង របស់គណនីហ្វេសប៊ុកឈ្មោះ Lim Kimsor ដែលបានសរសេរបង្ហោះថា «លឺថា បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ ៣,០០០$ ទៅ ៥០,០០០$ ទើបអាចធ្វើការ នៅនោះបាន»៕


