**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋភៀសសឹក នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភ្នំពេញ៖ ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិនិងប្រជាជន ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមរតកដឹកនាំនយោបាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយសពីអំពើឈ្លានពានទឹកដីយ៉ាងកម្រោលពីសំណាក់កងទ័ពថៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពានប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូត ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម បន្ថែមថា ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិ ទទួលស្គាល់ គាំទ្រ និងផ្ដល់កិត្តិយស ដោយចាត់ទុកកម្ពុជា មានភាពចាស់ទុំ ប្រកបដោយបទពិសោធ និងជារដ្ឋគម្រូ ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព និងច្បាប់អន្តរជាតិ។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនដែរថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៃជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចដែលយើងគ្រប់គ្នាបាននិងកំពុងឃើញនិងចូលរួមនេះ គឺជាមនុញ្ញផលដែលកើតចេញពីទំនុកចិត្ត និងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ហើយទំនុកចិត្តនេះបានស្ដែងឡើង តាមរយៈការបញ្ចេញសារសម្លេងតែមួយរបស់ពលរដ្ឋខ្មែរ គាំទ្ររាជរដ្ឋាភិបាល ចូលរួមទាំងស្មារតីនិងជំនួយសម្ភារៈគ្រប់បែបយ៉ាងដល់កម្លាំងជួរមុខ និងដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ជាបន្តបន្ទាប់។

ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា រដ្ឋបាលនិងប្រជាជនខេត្តព្រៃវែង ដែលនៅជាប់ព្រំដែនប្រទេសវៀតណាមឯណោះ បានបន្តរួបរួមគ្នាផ្ដល់ការគាំទ្រនៅជំនួយផ្សេងៗជាច្រើន ដោយជំនួយអស់ទាំងនោះ ត្រូវបានដឹករាប់រយគីឡូម៉ែត្រ មកកាន់តំបន់ព្រំដែន ដើម្បីជួយដល់យុទ្ធជនជួរមុខ និងជួយជនរួមជាតិ ដែលបានភៀសសឹក បន្ថែមលើសកម្មភាពដើរដង្ហែរក្បួនគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយជម្លោះព្រំដែនប្រកបដោយសន្តិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់តាមការសម្របសម្រួលរបស់អាជ្ញាធរ ចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត ជាពិសេសចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយ។

ឯកឧត្តម បានបន្ថែមទៀតថា សម្ដេចធិបតី ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការកសាងជីវភាពថ្មីជូនពលរដ្ឋវិលពីប្រទេសថៃ ដែលមកដល់ពេលនេះមានប្រមាណជាង ៩០ម៉ឺននាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ចំនួន ២.០០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានទឹកបរិសុទ្ធ កេស ភេសជ្ជៈ (Krud Ice) ១/២កេស មី ២០កញ្ចប់ អង្គរ ១០គីឡូក្រាម ត្រីងៀត ១គីឡូក្រាម ឃីត (មុង ភួយ ខ្នើយ កន្ទេល) ១កញ្ចប់ និងផ្តល់ជូនក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាព ចំនួន ២ក្រុម ក្នុងមួយក្រុមទទួលបាន អង្គរ ៥តោន និងតង់ ១០០តង់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តផ្ដល់ជូនឯកឧត្តម ខេង សុមេធ អគ្គរងស្នងការនគរបាលជាតិ ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ នូវអង្ករ ១០តោន មីកញ្ចប់ ៥០កេស ត្រីខកំប៉ុង ៥០កេស គុយទាវកញ្ចប់ ៥០កេស ទឹកសុទ្ធ ១០០កេស ថ្នាំបាញ់មូស ២.០០០ដប ម៉ាសសុវត្ថិភាពខ្នាតតូច ១.០០០ឈុត និងខ្នាតធំ ២៤០ឈុត កាសសុវត្ថិភាពការពារសំឡេង ៥០០គ្រឿង អំបុកសាច់ ២.៤៣២ថង់ នំធញ្ញជាតិ ១០០គីឡូក្រាម នំ UN ៩០០ ១០០កេស បាយក្ដាំង ២០០កញ្ចប់ តង់ពណ៌ស្លឹកឈើ ១០ម x ៣០ម ៥០សន្លឹក អាវស្លឹកឈើ ១៥០អាវ ពងមាន់រស់ជាតិខ ១០០កេស សាច់ហតដក ២០០កេស សាច់ជ្រូកកំប៉ុង (Spam) ២០០កេស ពងមាន់រសជាតិដើម ១០០កេស ទឹកដោះគោ ៥០កេស៕

អត្ថបទដែលជាប់ទាក់ទង