**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

កម្ពុជា-ចិនចូលរួមជំរុញកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ត នៅក្នុងតំបន់

ភ្នំពេញ៖ កម្ពុជា និងចិន ព្រមទាំង បណ្តាប្រទេសមួយចំនួនទៀត បានចូលរួមជំរុញកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ត នៅក្នុងតំបន់អាស៊ី ព្រមទាំង តំបន់អាស៊ីអាគ្នេយ៍។
ការចូលរួមជាមួយគ្នា ធ្វើឡើងតាមរយៈកម្មវិធី វេទិកាឧស្សាហកម្មភាពយន្ត ដែលត្រូវបានចាត់ទុកថា ជាកម្មវិធីដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ ក្នុងឧស្សាហកម្មភាពយន្ត
រៀបចំឡើង នៅរោងភាពយន្តហ្វេប៊ល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
វេទិកានេះ មានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស មកពីបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ី និង មានបទពិសោធច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មភាពយន្ត។
លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វេទិកានេះ បានផ្តល់ជា ចំណេះដឹងបន្ថែម ព្រមទាំង បទពិសោធថ្មីៗ ជូនដល់អ្នកចូលរួមទាំងអស់។ លោកថា ខ្លឹមសារសំខាន់ និយាយអំពីឧស្សាហកម្មភាពយន្ត តំបន់អាស៊ី និង អាស៊ីអាគ្នេយ៍ ដោយមានអ្នកជំនាញនៅអាស៊ី, អ្នកជំនាញមកមហាស្រពភាពយន្តអន្តរជាតិ ជាពិសេស ផលិតករចិន និងតំណាងស្ថាប័នរដ្ឋ របស់ចិន ដែលធ្វើការលើភាពយន្ត។
លោកបានបន្តថា វេទិការនេះផ្តល់អត្ថប្រយោជន៍សំខាន់ ដល់ការផលិតភាពយន្ត សម្រាប់ទស្សនិជនជំនាន់ថ្មី ជាពិសេស អាចនឹងមានការថតខ្សែវីដេអូ បង្ហាញពីវប្បធម៌កម្ពុជា គឺជារឿងសំខាន់។ ពាក់ព័ន្ធនឹងការផលិតភាពយន្ត ក្នុងតំបន់ ជាពិសេសសហការជាមួយភាគី ចិន គឺពិតជាបានរួមចំណែក សហការផ្តល់ជាបទពិសោធ ជាមួយក្រុមបច្ចេកទេស អ្នកសម្តែង អ្នកនិពន្ធ ជំរុញការផលិត ឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់អំពីសក្តានុពលភាពយន្តនៅក្នុងតំបន់ទាំងពីរ។
«ទីផ្សារភាពយន្តរបស់ចិន គឺធំ ហើយ ព្រោះថា មានទស្សនិកជនមើលច្រើន ទាក់ទាញអារម្មណ៍នៅប្រទេសតូចៗ នៅតំបន់អាស៊ី ផ្សេងៗទៀត ហើយ យើងអាចចាប់ដៃគូសហការផលិតចិន ខណៈដែលខ្សែភាពយន្ត ដែលកើតចេញ ពីរ មានន័យថា ខ្សែភាពយន្តសញ្ជាតិពីរ ដូចជា ការកើតឡើង ពីខ្មែរនិងចិន កុនអាចបញ្ចាំងទាំងប្រទេសទាំងពីរ អាចចូលទីផ្សារស្រុកចិន ហើយ ចិនមានដៃគូជុំវិញពិភពលោក អាចបន្តចែកចាយ ដើរពាសពេញ ពិភពលោក»
លោកបានបន្តថា បច្ចប្បន្ន កម្ពុជានិងចិន បានចាប់ផ្តើមសហការ ផលិតខ្សែភាពយន្តរួមគ្នា ដើម្បីឈានចូលទីផ្សារចិន ហើយ គ្រោងនឹងមានការចុះ MOU ជាមួយភាគីចិន ជំរុញផលិតករចិន មកធ្វើការផលិត នៅស្រុកខ្មែរ កាន់តែច្រើន បន្ថែមទៀត។
«កាលណា យើងសហការផលិត ជាមួយភាពយន្តចិន ខ្សែភាពយន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ហើយ បើនិយាពីការសហការផលិត ចិនចំណាយ លើកម្លាំងពលកម្ម ទាំងតួសម្តែង អ្នកផលិត អ្នកបច្ចេកទេស ដែលនេះគឺជាការជួយសេដ្ឋកិច្ច ហើយ នៅពេលបញ្ចាំងកុន នៅចិន និងជុំវិញពិភពលោក បានជួយផ្សព្វផ្សាយ តំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ចិន និងអន្តរជាតិ មកស្រុកខ្មែរ កាន់តែច្រើន»
គួរបញ្ជាក់ថា វេទិកានេះ គឺជាផ្នែកមួយនៃដំណើរការ រៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ ដែលបាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
ក្រោមកិច្ចសហការរវាង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្ត កម្ពុជា-អាស៊ី (CAFF)៕

អត្ថបទដែលជាប់ទាក់ទង