រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពចម្រៀង និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទមហោស្រពចម្រៀង និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាល ខេត្ត ស្តីទី និងមានការចូលរួមពីតំណាងកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងសិស្ស និស្សិតជាច្រើនរូប។
លោក នួន សារ៉ន អភិបាលខេត្តមណ្ឌលគិរីស្តីទី បានកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារឱ្យទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្តទុកដាក់ អនុវត្តសកម្មភាពការងារ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេ ចឱ្យបាននូវគោលន យោ បាយជាតិស្តីពី “ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាមគោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម។
លោក អភិបាលខេត្តស្តីទី បានលើកទឹកចិត្តចំពោះបងប្អូនបេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីគឺត្រូ វបន្តហ្វឹ ក ហា ត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហោស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀតដើម្បីដណ្ដើមជ័យលាភីជូនខេត្តនិងកិត្តិយសផ្ទាល់ខ្លួន។ដោយឡែកសម្រាប់បេក្ខជន បេក្ខនារី ដែលពុំបានទទួលជ័យលាភី សូមកុំអាក់អន់ស្រពោនចិត្តសូមបងប្អូនបន្តខិតខំទៀត សម្រាប់ឱកាសក្រោយៗ ព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត នឹងរៀបឱ្យមានមហោស្រពបែបនេះ ជារៀងរាល់ឆ្នាំដូចនេះត្រូវបន្តព្យាយាមទៀត ដើម្បីបងប្អូនបានសម្រេចនូវគោលបំណងរបស់ខ្លួន។
លោក ក៏បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវចូលរួមបង្កលក្ខណៈដល់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមប្រកួតប្រ ជែងកាន់តែមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាយានដើម្បីឱ្យយុវជន មានឱកាសបញ្ចេញនូវសមត្ថភាពរបស់ខ្លួនលើវិស័យសិល្បៈ និងវប្បធម៌នេះ។
លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពីទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញណែនាំដោយផ្ទាល់ ពីឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរីមន្ទីរក៏បានធ្វើការផ្សព្វផ្សាយ ជ្រើសរើស បេក្ខជនបេក្ខនារីដើម្បីចូលមកប្រកួតវិញ្ញាសារចម្រៀងសម័យ និងបានធ្វើការពិពណ៌ខ្នាតតូចបង្ហាញនូវម្ហូបបងប្អូនជនជាតិដើមភាគតិច និងម្ហូបខ្មែរមកបង្ហាញ ពីមុខម្ហូបសរុបចំនួន៦មុខ និងបង្អែមចំនួន១មុខ។
លោកប្រធានមន្ទីរបន្តថា ក្នុងពិធីខាងលើនេះ សម្រាប់បេក្ខជននិងបេក្ខនារី ដែលបានប្រឡងប្រជែងប្រកួតសមត្ថកិច្ចច្រៀងមានចំនួន ១២រូប និងមានអ្នកជាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ហើយទទួលបាននូវពានរង្វាន់កិត្តិយស និងប្រាក់ឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ៕

