**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

ហេតុអ្វីត្រូវរៀបចំការត្រួតពលនិងព្យុហយាត្រានៅទិវាជ័យជម្នះ៣កញ្ញា?

ឆ្នាំនេះគឺខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពា
នរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងឱឡារិក។
ថ្ងៃទី៣ខែកញ្ញាកាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី ៧០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។
រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា?

ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយពេលអនាគត។ការរំលឹកគឺដើម្បីចងចាំ។រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល១៤ឆ្នាំបានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់និងរុងរឿង ប្រជាជនចិនគ្រប់រូបសុទ្ធតែត្រូវចងចាំជានិច្ច មិនហ៊ានភ្លេច ហើយក៏មិនអាចភ្លេចបានដែរ។

ការរំលឹកក៏ដើម្បីប្រុងប្រយ័ត្នដែរ។សព្វថ្ងៃនេះ នៅមានមតិខុសឆ្គងមួយចំនួនដែលប៉ុនប៉ងចង់មួលបង្កាច់ប្រវត្តិសាស្រ្តនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ពួកជ្រុលនិយមខាងស្តាំជប៉ុននិងអ្នកនយោបាយមួយចំនួនបានមួលបង្កាច់ប្រវត្តិសាស្ត្រសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន រុញច្រានទំនួលខុសត្រូវនៃសង្រ្គាមនិងបំភ្លៃសង្រ្គាមឈ្លានពាន។មជ្ឈដ្ឋានសិក្សាលោកខាងលិចមិនយកចិត្តទុកដាក់ ប្រមាថឬក៏បដិសេធចំពោះឋានៈយុទ្ធសាស្ត្រនិងការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ការបំភ្លេចប្រវត្តិសាស្ត្រគឺមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធចំពោះទំនួលខុសត្រូវនៃសង្គ្រាមគឺមានលទ្ធភាពអាចនឹងប្រព្រឹត្តិទង្វើនេះម្ដងទៀត។ ចំពោះទង្វើដែលបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលនៃជ័យជម្នះនៃសង្រ្គាមលោកលើកទី២និងដើរបញ្ច្រាសពីប្រវត្តិសាស្រ្ត ប្រជាជនចិនពិតជាមិនអាចទទួលយកបានទេ ប្រជាជនលើពិភពលោកក៏ទទួលយកមិនបានដែរ ពាក្យសម្តីនិងទង្វើខុសទំនងទាំងនេះនឹងកាន់តែឆ្លុះបញ្ចាំងពីអត្ថន័យប្រវត្តិសាស្រ្តដ៏សំខាន់នៃការត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញា។

សកម្មភាពត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញាឆ្នាំនេះគឺជាការត្រួតពលនិងព្យុហយាត្រាលើកដំបូងដែលជំរុញដោយគ្រប់ជ្រុងជ្រោយឱ្យទំនើបកម្មតាមបែបផែនចិនឈានចូលដំណាក់កាលថ្មី ហើយក៏ជាការបង្ហាញមុខជាលើកដំបូងរបស់កងទ័ពយោធាប្រជាជនចិនឆ្ពោះទៅកាន់ខួប១០០ឆ្នាំនៃការបង្កើតកងទ័ពផងដែរ។សព្វាវុធនិងគ្រឿងបរិក្ខាដែលយកមកត្រួតពលនិងធ្វើព្យុហយាត្រាលើកនេះសុទ្ធតែជាសព្វាវុធដ៏សំខាន់ដែលផលិតដោយប្រទេសចិននិងកំពុងបម្រើសម្រាប់កងទ័ពនាពេលបច្ចុប្បន្ន ក្នុងនោះភាគច្រើនគឺសព្វាវុធប្រភេទថ្មីដែលដាក់បង្ហាញជាលើកដំបូង។ក្រៅពីកម្លាំងយោធាសំខាន់ប្រពៃណី ការត្រួតពលលើកនេះថែមទាំងបានរៀបចំកងកម្លាំងប្រយុទ្ធប្រភេទថ្មីចូលរួមដូចជាបញ្ញាសិប្បនិម្មិតដោយមិនប្រើកម្លាំងមនុស្ស ប្រយុទ្ធក្រោមផ្ទៃទឹក វាយប្រហារនិងការពារដោយសាយប្រើនិងអេឡិចត្រូម៉ាញេទិចជាដើមដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ថ្មី។

ពីដាវធំ កាំភ្លើងធំដែលត្រូវប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន
របស់ជប៉ុនរហូតដល់សព្វាវុធប្រភេទថ្មីនិងកងកម្លាំងប្រយុទ្ធប្រភេទថ្មីនាពេលបច្ចុប្បន្នដែលបំពាក់ដោយពត៌មានវិទ្យានិងគ្មានប្រើកម្លាំងមនុស្សជាដើម ការអភិវឌ្ឍបែបលោតផ្លោះរបស់កងកម្លាំងប្រយុទ្ធបានបង្ហាញពីសមិទ្ធផលដ៏រុងរឿងរបស់ទំនើបកម្មការ
ពារជាតិរបស់ប្រទេសចិន។ ប្រទេសចិនបង្ហាញពីសមត្ថភាពប្រយុទ្ធដ៏ជឿនលឿនគឺប្រើប្រាស់កម្លាំងជាក់ស្តែងរបស់ខ្លួន ដើម្បីប្រកាសប្រាប់ពិភពលោកពីសមត្ថភាពរបស់ខ្លួនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍និងបង្ហាញពីការប្តេជ្ញាចិត្តគាំពារយុត្តិធម៌និងសន្តិភាពរបស់ចិនក្នុងនាមជាប្រទេសទំនួលខុសត្រូវធំ។

ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព កងទ័ពប្រទេសចិនជាកម្លាំងដ៏មុតមាំក្នុងការគាំពារសន្តិភាពពិភពលោកជានិរន្តរ៍។
សកម្មភាពត្រួតពលនិងព្យុហយាត្រារបស់ចិនលើកនេះគឺបានបង្ហាញពីការរំលឹកយ៉ាងឱឡារិកចំពោះជ័យជម្នះក្នុងការប្រឆាំងនឹងការឈ្លានពានរប់សជប៉ុន ហើយក៏បានបង្ហាញពីទំនួលខុសត្រូវរបស់ចិនក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិគាំពារសន្តិភាពពិភពលោកផងដែរ។
សន្តិភាពត្រូវការតស៊ូដណ្ដើមយក សន្តិភាពត្រូវការគាំពារ។លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងរបស់ចិនកើនឡើងមួយចំណែក នោះក្ដីសង្ឃឹមសន្តិភាពពិភពលោកនឹងកើនឡើងមួយចំណែក៕

អត្ថបទដែលជាប់ទាក់ទង