**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារដល់និវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារដល់និវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២១រូប ដោយមានវត្តមានពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង។

ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានធ្វើរបាយការណ៍សង្ខេបជូនអង្គពីធី ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ មាននិវត្តជនចំនួន ២២រូប ស្រី ៦រូប។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ថា គោលបំណងនៃជំនួបគឺដើម្បីសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តជនគ្រប់រូបដែលបានចូលរួមបម្រើ និងអភិវឌ្ឍប្រទេសជាតិលើវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយជោគជ័យនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថាសមិទ្ធផលដែលបង្កើតដោយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ជំនាន់មុននេះគឺទុកជាមូលដ្ឋានគ្រឹះ និងបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយដើម្បីបន្តខិតខំសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់និវត្តជនទាំងអស់ ឱ្យរក្សានូវទំនាក់ទំនង តាមរយៈការចូលរួមជាសមាជិកសមាគមស័ង្គហមិត្តមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលជាសមាគមដែលយកចិត្តទុកដាក់មន្ត្រីមានអាជីបអភិវឌ្ឍន៍ជនបទទាំងអស់ ។

ជាមួយគ្នានោះ លោក ចាន់ វុត្ថា តំណាងនិវត្តជន បានមានចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី ព្រមទាំងបានបង្ហាញពីមោទនភាពចំពោះការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងអស់ពីកម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ជាកិច្ចបញ្ចប់ ចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់កិត្តិយសប្រគល់ជូន វិញ្ញាបនបត្ររដ្ឋបាល និងវត្ថុអនុស្សាវរីយ៍ជូននិវត្តជនទាំងអស់ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង