**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង ផ្សព្វផ្សាយផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ពិធីនេះមានការចូលរួមពីលោក- លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញទាំងអស់ ត្រូវរៀបចំបែងចែកកម្លាំងឱ្យ បានរៀបរយជាស្រេច ពិសេសត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើយុទ្ធោបករណ៍ សម្ភារ និងមធ្យោបាយ ត្រៀមសម្រាប់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ពេលមានសភាពការណ៍ណាមួយ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ ។ ត្រូវបែងចែកវេនប្រចាំការ និងកម្លាំងចេញល្បាតត្រួតពិនិត្យជាប្រចាំ ដើម្បីពិនិត្យសភាពការណ៍ តាមភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ រាល់ពេលមានបទល្មើស ឬអំពើអសន្តិសុខផ្សេងៗណាមួយកើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់លើបញ្ហាធំៗមួយចំនួន និងបានដាក់ចេញ បទបញ្ជាម៉ឺងម៉ាត់ទៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងជំនាញពាក់ព័ន្ធយកទៅអនុវត្ត គឺបញ្ហាក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ ។

ដោយមួយរយៈចុងក្រោយនេះ ឯកឧត្តមស្នងការ បានពិនិត្យឃើញសកម្មភាពក្រុមក្មេងទំនើង ក៏បានកើតឡើងជាបន្តបន្ទាប់ឡើងវិញ ប៉ុន្តែសមត្ថកិច្ចក្នុងនាមអ្នកអនុវត្តច្បាប់ មិនបណ្តែតបណ្តោយឱ្យសកម្មភាពនេះ អាចងើបឡើងមកវិញបានឡើយ ពោលគឺនឹងប្រើទាំងវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុតរបស់ពលរដ្ឋអ្នកធ្វើ ដំណើរប្រចាំថ្ងៃ ។ ដោយឯកឧត្តមបានដាក់បញ្ជាឱ្យការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមគោលដៅងាយទទួលរងនូវការកកស្ទះជាប្រចាំ ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវ តែពង្រឹងឱ្យបានខ្ពស់ នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានរបៀបរៀបរយេបញ្ចៀសបានពីការ បាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ ។

បញ្ហាគ្រឿងញៀន ក៏ត្រូវបានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេគុណ ពិសេសបង្ក្រាបឱ្យចំគោលដៅទាំងតូច ទាំងធំ នៅតាមមូលដ្ឋាន និងតាមបណ្តាក្លឹបកម្សាន្ត សំដៅធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះដែរ បញ្ហាម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃ ក៏ត្រូវបានដាក់ បញ្ជាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ឱ្យទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព ព្រោះបញ្ហានេះ បានបង្កនូវជាក្តីរំខានទៅដល់ប្រជាពលរដ្ឋអ្នកដំណើរ និងពលរដ្ឋរស់នៅក្នុង លំនៅឋានជាដើម ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យបន្ត ឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឱ្យសាមីខ្លួនដោះបំពង់ស៊ីម៊ាំងប្រែនចេញ និងយកបំពង់ស៊ីម៉ាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង និងធ្វើការអប់រំ ហើយអញ្ជើញអាណាព្យាបាលមកធានាទទួលកូនចៅ ទើបអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ។

បន្ថែមពីការងារខាងលើ ឯកឧត្តមស្នងការ ក៏បានក្រើនរំលឹក ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកអធិការនគរបាលតាមបណ្តាខណ្ឌ ត្រូវតាម ដានចំពោះ ទីតាំង ឬលំនៅឋានទាំងឡាយណាដែលលួចលាក់បង្កប់ល្បែង ស៊ីសង ឬអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ធ្វើយ៉ាងណាត្រូវយកចិត្ត ទុកដាក់ស្រាវជ្រាវ និងកំណត់ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង