**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

គណ:កម្មការរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ

ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦) ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការី ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី“វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ” នៅវិមានរដ្ឋសភា។

ឯកឧត្តម កែប ជុតិមា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា បន្ទាប់ពីបានទទួលភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៥ គណៈកម្មការទី៤ក៏បានប្រជុំផ្ទៃក្នុងហើយបានពិភាក្សាគ្នាដោយមានវត្តមានក្រុមប្រឹក្សាអ្នកច្បាប់ចូលរួមផងដែរ។ បន្ទាប់មកគណៈកម្មការទី៤ក៏បានទទួលរបាយការណ៍ពីគណៈកម្មការទី៦ដែលជាគណៈកម្មការសហការនៅក្នុងការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ“ នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីដំណើរការនិងសាវតានៃសេចក្តីព្រាងច្បាប់នេះថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយក្តាប់តូច បានធ្វើសកម្មភាព និងកំពុងធ្វើសកម្មភាពនានាដែលនាំឱ្យអន្តរាយដល់ខឿនការពារជាតិ សន្តិសុខជាតិ និងអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។
ដោយពិនិត្យឃើញនូវភាពចាំបាច់ និងផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងតាមសេចក្តីស្នើសុំពីតំណាងរាស្ត្រទាំង១២៥រូប រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាមូលដ្ឋានគតិយុត្តនិងបើកផ្លូវ ដល់ការធ្វើវិសោធនកម្មដោយបន្ថែមឱ្យមានការដកសញ្ជាតិខ្មែរចំពោះជនដែលធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ នាំឱ្យអន្តរាយដល់សន្តិភាព ការឯកភាពជាតិ អធិបតេយ្យភាព បូរណភាពជាតិ និងសន្តិសុខជាតិ ក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ និងជាតិមាតុភូមិកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចដូចជា ធ្វើឱ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិជាក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំក្នុងការទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិនិងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងការអនុវត្តនៃការទទួលបានសញ្ជាតិខ្មែរស្របតាមនីតិវិធីនៃច្បាប់នេះ ពង្រឹងភាពស្មោះត្រង់ចំពោះជាតិ មនសិកាស្នេហាជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការដកសញ្ជាតិខ្មែរគឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ។

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តដែលមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយដ៏រឹងមាំក្នុងការទប់ស្កាត់ការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។

ឯកឧត្តមបានបញ្ជាក់ថា « សេចក្តីព្រាងច្បាប់នេះ មិនបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរឡើយ»។

ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើសេចក្ដីព្រាងច្បាប់នេះ ដែលជាច្បាប់មួយមានភាពចាំបាច់សម្រាប់ប្រទេសជាតិ និងស្របទៅតាមកាលៈទេសៈត្រូវការរបស់ប្រទេសកម្ពុជា។

បន្ទាប់ការពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលយ៉ាងល្អិតល្អន់ ដោយមានការលើឡើងនូវចម្ងល់ពីគណៈកម្មការរដ្ឋសភា និងការបកស្រាយ ឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពគ្នា បញ្ជូន សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង