**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន

ក្រសួងការងារ បានរៀបចំកម្មវិធីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលអញ្ជើញមកពីសាធារណរដ្ឋកូរ៉េ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)

ភ្នំពេញ៖នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលអញ្ជើញមកពីសាធារណរដ្ឋកូរ៉េ ដើម្បីចុះមកសិក្សាវាយតម្លៃចុងក្រោយនៃគម្រោង «លើកកម្ពស់សមត្ថភាពនៃការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា» ក្រោមជំនួយអភិវឌ្ឍផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) សម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ លោក ម៉ាញ ណារិទ្ធ ប្រធាននាយកដ្ឋានពេទ្យការងារបានជួបសម្តែងការគួរសម និងបានផ្តល់នូវកិច្ចសម្ភាសផ្លូវការពាក់ព័ន្ធនឹងគម្រោង ODA ជាមួយលោក Cho Jeong Yoon និងលោក Lee Jay Jon ជាក្រុមការងារវាយតម្លៃឯករាជ្យមកពីក្រសួងមុខរបរ និងការងារកូរ៉េ និងលោក Lee Jae Hwan ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ សម្រាប់ចុះពិនិត្យ និងវាយតម្លៃចុងក្រោយលើសម្ភារឧបករណ៍គ្រឿងម៉ាស៊ីន និងបរិក្ខារបណ្ដុះបណ្ដាលនៅក្នុងអគារអនុវត្ត នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ។

តាមរយៈការវាយតម្លៃនេះ ក៏មានការចូលរួមផ្តល់កិច្ចសម្ភាសជាមួយ គ្រូបង្គោលផ្នែកបណ្តុះបណ្តាល ចំនួន ៥រូប និងមន្រ្តីជំនាញ ផ្នែក OSH ៦រូប នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) រួមទាំងសិក្ខាកាម ៥រូប ដែលបានទទួលការបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទុកគ្រប់គ្រងសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា ក្រុមការងារវាយតម្លៃឯករាជ្យមកពីក្រសួងមុខរបរ និងការងារកូរ៉េ និងអ្នកគ្រប់គ្រងជាន់ខ្ពស់នៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងកន្លងមកពាក់ព័ន្ធនឹងការរៀបចំ OSHTC បានយ៉ាងល្អ ថែមទាំងបានកោតសរសើរចំពោះគ្រូបង្គោលផ្នែកបណ្តុះបណ្តាល និងមន្រ្តីជំនាញផ្នែក OSH ទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត តាមរយៈវគ្គបណ្ដុះបណ្ដាលនានា ក៏ដូចជាការបង្ហាញ និងអនុវត្តគ្រឿងម៉ាស៊ីន ដោយផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង