**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ក្រសួងការងារ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តី​ពី «មូល​ដ្ឋាន​គ្រឹះ​សុវត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ»

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៧ រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៥នេះ សម្រាប់​គ្រូពេទ្យ​សហ​គ្រាស និង​បុគ្គលិក​ផ្នែក​សុវត្ថិ​ភាព និង​​សុខ​ភាព​ការងារ​ប្រចាំ​សហ​គ្រា​សគ្រឹះ​ស្ថាន នៅ​ម​ជ្ឈ​ម​ណ្ឌល​បណ្តុះ​​បណ្តាល​សុ​វត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ (OSHTC)។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើង​ក្នុងគោល​បំណង​ផ្តល់ចំណេះ​ដឹង​ស្តីពី​មូល​ដ្ឋាន​គ្រឹះផ្នែក​សុវត្ថិ​ភាព និង​សុខភាពការងារ និងលើក​កម្ពស់​សេវា​ពេទ្យ​សហគ្រាស​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ដល់​គ្រូពេទ្យ​សហ​គ្រាស បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅគិលាដ្ឋាន ឬបន្ទប់រុំរបួស ប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នក​ទទួល​បន្ទុក​ផ្នែក​សុវត្ថិ​ភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និង​តួនាទី​បានពេញ​លេញ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​រួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

កម្មវិធីនេះ មានរួមបញ្ចូលទាំងការបណ្តុះបណ្តាល​ទ្រឹស្តី និង​ការអនុវត្ត​ជាក់​ស្តែង​ដោយ​មាន​មន្រ្តី​ជំនាញ​នៃមជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​សុវត្ថិ​ភាព និង​សុខភាព​ការ​ងារ (OSHTC) របស់នាយកដ្ឋានពេទ្យការងារ បាន​ធ្វើបទ​បង្ហាញជូន​ដល់​សិក្ខា​កាម អំពី​ឧបករណ៍​គ្រឿង​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ដើម្បី​ធ្វើការ​សាក​ល្បង និង​​អនុវត្ត​​ជាក់​​ស្តែង​​អំពី​​ប្រសិ​ទ្ធភាព​នៃ​កា​រ​ប្រើប្រា​ស់​ស​ម្ភារ​ការ​ពារ​បុគ្គល (PPE) សុវត្ថិ​ភាព​គ្រឿង​ម៉ា​ស៊ីន ជាពិ​សេស ផ្សារ​​ភ្ជាប់​​សិក្ខា​​កាម​​ទៅនឹង​​ឌីជីថ​ល​នីយ​កម្ម​លើកា​រ​បណ្ដុះ​​ប​ណ្ដាល​​ស្ដីពី​សុវ​ត្ថិ​ភាព និងសុខភា​ពការ​ងារ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារ ជូនដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នានា ដោយ​មាន​ការ​អនុ​វត្ត​ផ្ទាល់ ជាមួយ​មន្រ្តី​ជំនាញ សុវ​ត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ ឆ្លើយ​តប​ទៅ​នឹង​ភាពរីក​ចម្រើន​ឥត​ឈប់​ឈរ នៃ​វិស័យ​សុវត្ថិភាព និង​សុខ​ភាព​ការ​ងារ​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង