ឯកឧត្ដម អ៊ុត សំអន អញ្ជេីញប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តមណ្ឌលគិរី រួមមាន ១.លោក អ៊ុក ភ័ក្ដ្រា ២.លោកស្រី កែវ សាវឿន ដែលប្រព្រឹត្តទៅនៅ សាលប្រជុំ អគារ ខ រដ្ឋបាលសាលាខេត្ត ។
ពិធីប្រកាសចូលកាន់តំណែងនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក លោកស្រី អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អង្កការ សង្គម សុីវិល និងមន្ត្រីជំនាញពាក់ព័ន្ធ ។

