**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកសាមគ្គីមានជ័យ និងក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ មានចំនួនសរុប ១៨០គ្រូសារដែលកំពុងរស់នៅក្នុងស្រុកសាមគ្គីមានជ័យផងដែរ។

មុនកិច្ចចាប់ផ្ដើម អង្គពិធីបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរៈយោធិនកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់ទាហានបរទេស ។

ជាកិច្ចចាប់ផ្តើម លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានធ្វើរបាយការជូនអង្គពិធីទាំងមូលជ្រាបអំពីស្ថានភាពទូទៅក្នុងស្រុក ការទទួលពលករដែលត្រលប់មកពីប្រទេសថៃ និងបានបញ្ជាក់ផងដែថានៅក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ មានវីរៈកងទ័ពឈរជើងនៅសមរភូមិមុខសរុប ១៨០រូប។

ជាមួយគ្នានោះសកម្មភាពរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានចូលរួមរៀបចំពិធីបុណ្យសពតាមប្រពៃណី ការចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនគ្រួសារវីវៈកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិនៅតំបន់តាថាវ ខេត្តព្រះវិហារ ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

បន្តាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល និងបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយោធិន ដោយសម្តែងនូវការគោរព និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន និងការលះបង់គ្រប់បែបយ៉ាងក្នងបេសកកម្មការពារជាតិ និងការពារបូរណភាពទឹកដី។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តជម្រាបជូនអំពីស្ថានការជាក់ស្តែងដែលកំពុងកើតមានឡើននាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនិងជឿជាក់លើប្រមុខដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសឯកនៃសន្តិភាព និងជឿជាក់ ព្រមទាំងគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធិ ដោយកម្ពុជាចង់បានសន្តិភាព កម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជម្រាបជូនអង្គពិធីពីកត្តាសំខាន់ៗនាំឱ្យកម្ពុជាទទួលបាននូវជ័យជំនះ នៅសមរភូមិរួមមាន៖
១-កម្ពុជាមានថ្នាក់ដឹកនាំកំពូលដែលបាននិងកំពុងដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ។
២-វីរយុទ្ធជនកម្ពុជាយើង មានវិន័យល្អ ឆន្ទៈប្រយុទ្ធមុះមុតការពារដែនអធិបតេយ្យអង់អាចក្លាហាន ។
៣-អន្ដរជាតិ បានសម្ដែងការគាំទ្រចំពោះកម្ពុជា ដែលចង់បានសន្តិភាពពិតប្រាកដ ។
៤-ប្រជាជនកម្ពុជាយើងមានសាមគ្គីភាពរឹងមាំក្នុនាមខ្មែរតែមួយ គាំទ្រសមរភូមិមុខ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារ កងទ័ពទាំងអស់សូមកុំជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ គឺពីស្ថាប័នរាជរដ្ឋាភិបាល និងត្រូវរួបរួមសាមគ្គីគ្នាពីសមរភូមិក្រោយ ដើម្បីគាំទ្រទៅដល់យុទ្ធជនរបស់យើងនៅសមភូមិមុខ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅតាមសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ចំនួន ១៨០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១ ,សារ៉ុង១ ,សាប៊ូ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង