លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តជួយអន្តរាគមន៍ និងសម្របសម្រួលដល់បងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃវិញ

ប៉ៃលិន៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្តកំពុងបន្តសម្របសម្រួលនិងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិញ វិលត្រលប់ទៅស្រុកកំណើតតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថាកន្លងមករដ្ឋបាលខេត្តបានអំពាវនាវ ដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកមាតុ ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរទោះបីជាមានឯកសារ ឬមិនមានឯកសារ គ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត ប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈបានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរ ព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុកការថែទាំព្យាបាលសុខភាពនិងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

