**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង

បទវិភាគ៖ការអនុវត្តនូវអ្វីដែលហៅថា “ពន្ធគយបដិការ”នឹងធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចសកលត្រូវគ្របដណ្តប់ដោយស្រមោលខ្មៅ

នៅថ្ងៃទី ៧ ខែសីហា កំណែថ្មីនៃអ្វីដែលហៅថា “ពន្ធគយបដិការ”របស់រដ្ឋាភិបាលអាមេរិកបានចូលជាធរមានជាផ្លូវការ ពោលគឺ ប្រទេសនិងតំបន់ចំនួន ៦៩ នៅទូទាំងពិភពលោកនឹងត្រូវយកពន្ធគយមិនដូចគ្នាពី ១០ ភាគរយទៅ ៤១ ភាគរយ ។ តាមការប៉ាន់ប្រមាណថ្មីបំផុតឱ្យដឹងថា អត្រាពន្ធគយដ៏មានប្រសិទ្ធភាពគិតជាមធ្យមរបស់សហរដ្ឋអាមេរិកបានឈានដល់ ១៨,៣ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយរយឆ្នាំកន្លងមក ។ មតិអន្តរជាតិបានយល់ឃើញថា ការអនុវត្តនូវអ្វីដែលហៅថា “ពន្ធគយបដិការ” គឺ មានន័យថា ការពារនិយមផ្នែកពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិកត្រូវលើកកម្ពស់លំដាប់ថ្នាក់ថែមមួយកម្រិតទៀត វាមិនត្រឹមតែនឹងធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចសកលត្រូវគ្របដណ្តប់ដោយស្រមោលខ្មៅប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវការរលបត្របាក់កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិកផងដែរ ។
បន្ទាប់ពីការពន្យារពេលជាច្រើនលើកនិងការចរចាជាច្រើនជុំ ទីបំផុត អាមេរិកបានកំណត់ថា អត្រាពន្ធគយចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា ។ យ៉ាងណាមិញ តើអាមេរិកទទួលបានផលប្រយោជន៍ពីនេះយ៉ាងពិតប្រាកដឬទេ ? អ្នកវិភាគជាច្រើនសម្គាល់ឃើញថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្លុតកំហែងខាងពន្ធគយរបស់អាមេរិកលើកនេះ វិធានការតបតវិញយ៉ាងខ្លាំងក្លារបស់អង្គភាពសេដ្ឋកិច្ចមួយចំនួនបានធ្វើឱ្យផលិតផលជាច្រើនរបស់អាមេរិកមិនអាចនាំចេញបានដែលបណ្តាលឱ្យសហគ្រាសអាមេរិករងការខាតបង់យ៉ាងខ្លាំង ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មក៏បានធ្លាក់ក្នុងសភាពបែកបាក់ដែរ ហើយប្រជាជនអាមេរិកបានប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនិងអតិផរណាមានសភាពកាន់តែធ្ងន់ធ្ងរ។ល។
ទោះបីជាអ្វីដែលហៅថា “ពន្ធគយបដិការ”របស់អាមេរិកទើបបានចូលជាធរមានក៏ដោយ ក៏ការបង់តម្លៃរបស់ខ្លួន គឺ មានតម្រុយតាំងពីយូរណាស់មកហើយដែរ ។
ក្រឡេកមើលទៅឧស្សាហកម្មកម្មន្តសាលសិន ។ តាមលទ្ធផលស៊ើបអង្កេតថ្មីបំផុតនៃសមាគមគ្រប់គ្រងការផ្គត់ផ្គង់របស់អាមេរិកបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)នៃឧស្សាហកម្មកម្មន្តសាលអាមេរិកនៅខែកក្កដាត្រូវជា ៤៨ ភាគរយដែលបានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ។ បើមើលពីសេដ្ឋកិច្ចនៃឧស្សាហកម្មកម្មន្តសាលអាចឃើញថា មុខរបរចំនួន ៧៩ ភាគរយក្នុងចំណោមផលិតផលក្នុងស្រុកសរុប(GDP)នៃឧស្សាហកម្មកម្មន្តសាលអាមេរិកនៅខែកក្កដាបានលេចចេញការធា្លក់ចុះដែលខ្ពស់ជាង ៤៦ ភាគរយក្នុងខែមិថុនាយ៉ាងច្រើន ។ វេបសាយនៃកាសែត«The Wall Street Journal»របស់អាមេរិកបានចេញផ្សាយអត្ថបទនៅថ្ងៃទី ៦ ខែសីហាថា ភាពមិនប្រាកដប្រជាដូចជាគោលនយោបាយពន្ធគយរបស់អាមេរិកជាដើមកំពុងបង្កជាកម្លាំងសម្ពាធទៅលើឧស្សាហកម្មកម្មន្តសាលក្នុងស្រុកជាបន្តបន្ទាប់ ចាប់ពីចូលឆ្នាំនេះមក សកម្មភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងឧស្សាហកម្មកម្មន្តសាលស្ទើរតែធ្លាក់ចុះទាំងអស់ ។
ក្រឡេកទៅមើលការប្រកបការងារ ។ តាមទិន្នន័យដែលក្រសួងការងាររបស់អាមេរិកប្រកាសនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទីផ្សារកម្លាំងពលកម្មរបស់អាមេរិកបានលេចចេញសភាពធ្លាក់ចុះយ៉ាងច្បាស់លាស់ ។ អត្រាបាត់បង់ការងារប្រចាំខែកក្កដាបានឡើងដល់ ៤,២ ភាគរយ អត្រាជ្រើសរើសបុគ្គលិករបស់សហគ្រាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអះអាងថា “នេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង” ។
អ្នកផងទាំងពួងនៅតែចងចាំថា នៅទសវត្សរ៍ឆ្នាំ ៣០ នៃសតវត្សរ៍មុន សហរដ្ឋអាមេរិកបានដំឡើងពន្ធគយទៅលើទំនិញនាំចូលជាង ២ ម៉ឺនប្រភេទជុំវិញពិភពលោកទាំងមូលដែលបង្កជាការតបតវិញខាងពាណិជ្ជកម្មពីប្រទេសផ្សេងទៀតនិងបណ្តាលឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះជាង ៦០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ។ ដោយឡែកពាណិជ្ជកម្មខាងការនាំចេញនាំចូលរបស់អាមេរិកខ្លួនឯងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។ រយៈពេលជិត ១០០ ឆ្នាំក្រោយមក សុបិនអាក្រក់បែបនេះប្រហែលនឹងកើតឡើងម្តងទៀត ។ អ្នកនយោបាយអាមេរិកគួរក្រេបយកមេរៀនពីប្រវត្តិសាស្ត្រ ៕

អត្ថបទដែលជាប់ទាក់ទង