កម្ពុជា-ថៃ បើកកិច្ចប្រជុំ GBC នៅរសៀលនេះលើទឹកដីម៉ាឡេស៊ី

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌ មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិថៃ នឹងបើកកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទួទៅកម្ពុជា-ថៃ ដែលហៅកាត់តថាGBC នៅប្រទេសម៉ាឡេស៊ី ដោយកិច្ចប្រជុំនេះ នឹងមានតំណាងមកពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមធ្វើជាសាក្សី។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទួទៅកម្ពុជា និងថៃនេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ហើយភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ៕

