តំណាងទូតចិននាំយកថវិកា ១០ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ជួសជុលផ្ទះពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរងការបំផ្លាញ ដោយគ្រាប់ផ្លោងរបស់ទាហានថៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចាត់តំណាងទូតចិននាំយក ថវិកាចំនួន ១០០ ០០០ដុល្លារ (មួយរយពាន់ដុល្លារអាមេរិក) ដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់រៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាមដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើកម្ពុជា៕

