ឯកឧត្តម ហេង សួរ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៩៥៤គ្រួសារ

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ និងឯកឧត្តម ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៩៥៤គ្រួសារ និងប្រជាពលរដ្ឋមកពីប្រទេសថៃ ៤៦នាក់ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ។

