**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

សម្តេចប្រធានរដ្ឋសភា ប្រាប់ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបានកំពុងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទៅ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤នៃការបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Juila Klockner ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភាអាល្លឺម៉ងដែលមានឆន្ទៈចូលរួមកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។

លោកជំទាវ Juila Klockner បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។

ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការរីកចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង