**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

រាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយអ្នកជក់បារី

ភ្នំពេញ៖ មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលជំរុញឱ្យរាជរដ្ឋាភិបាលគួរដំឡើងអាករពិសេសលើបារីឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការជក់បារី និងដើម្បីសម្រេចផែនការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០១៤-២០៣៥។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ថ្លៃបារី និងឥរិយាបថអ្នកប្រើប្រាស់បារីចំពោះការការប្រែប្រួលថ្លៃ នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានលើកជាអនុសាសន៍ដល់រាជរដ្ឋាភិបាលថា គួរដំឡើងអាករពិសេសលើបាវិឱ្យថ្លៃបារីបានកើនពី ៧៥ទៅ១០០%, និងគួររឹតបន្តឹងការបិទតែមប្រិ៍ នៅលើកញ្ចប់បារីឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ នូវការគេចកាតព្វកិច្ច បង់ពន្ធអាករពិសេស លើថ្នាំជក់ ដែលការណ៍នេះ ជះឥទ្ធិពលដល់ចំណូលជាតិ ជាអវិជ្ជមាន។
សំឡេង៖ «ប្រសិនបើការដំឡើងពន្ធបារីសន្សឹមៗនោះចំនួនអ្នកជក់បារីមិនថយចុះទេ ព្រោះវាបង្កើតភាពស៊ាំ។ ដូច្នេះដើម្បីធ្វើឱ្យអ្នកទិញបារីឈប់ទិញភ្លាមត្រូវឡើងថ្លៃបារីឱ្យបានខ្ពស់។»
ជាមួយគ្នានេះ គួរបន្ថែមបន្ទុករួមមាន៖ ការផាកពិន័យលើឧស្សាហកថ្នាំជក់ ឱ្យបានជាអតិបរមានៃច្បាប់លើអាជីវកម្មថ្នាំជក់ មានចេកនាមិនអនុវត្តតាមបញ្ញត្តិ របស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ព និងបន្ថែមពីលើច្បាប់ទៀត ការផ្លាស់ប្តូរសារជារូបភាព ឬជាអក្សរ ចាំបាច់ណាស់សាព្រមាននោះ ត្រូវមានបច្ចុប្បន្នភាពភ្ជាប់ជាមួយបច្ចេកវិទ្យា QR code ជាដើម។
ក្រៅពីនេះក្រសួងមានសមត្ថកិច្ច គួរមានវិធានការឲ្យបានម៉ឺងម៉ាត់លើកញ្ចប់បារីដែល គ្មានតែមប្រិ៍ពន្ធ ដើម្បីទប់ស្កាត់នូវបារីគេចពន្ធ ដែលបញ្ហានេះបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល ពន្ធយ៉ាងច្រើន ហើយ ក្រសួងមានសមត្ថកិច្ច គួរធ្វើការពិន័យទៅលើឧស្សាហករថ្នាំជក់ ដែលមិនអនុវត្តតាមបញ្ញតិរបស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ភ និងផ្លាស់ប្តូរសារព្រមានសុខភាព ឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបញ្ជាក់ហើយថា វិធានការលើអាករពិសេសលើបារីនេះ គឺមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយអត្រាអ្នកជក់បារី ព្រោះថា ពេលដែលមានការដំឡើងអាករពិសេស បានធ្វើឱ្យតម្លៃបារីលើកនៅលើទីផ្សារឡើង១០ភាគរយ។
សំឡេង៖ « នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា ពេលដំឡើងអាករពិសេសលើបារីដែលធ្វើឱ្យតម្លៃបារីលក់នៅលើទីផ្សារឡើង១០ភាគរយ ។ ឧទាហរហ៍ថា តម្លៃនៅលើកទីផ្សារ៥០០០ពាន់រៀលក្នុងមួយកញ្ចប់គឺធ្វើយ៉ាងណាឱ្យឡើងបាន៥៥០០រៀល នោះអ្នកជក់បារី៨ភាគរយនឹងឈប់ជក់បារី។ បើយើងនិយាយពីអ្នកជក់បារី៨ភាគរយគិតជាមនុស្សច្រើនណាស់ ។ អ៊ីចឹងវិធានការដំឡើងអាករពិសេសលើបារីនេះពិតជាមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយអ្នកជក់។ »
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅកម្ពុជា មានប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺ ឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើស ពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង