**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់

ឯកឧត្ដម ឈៀង យ៉ាណារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ ឆ្នាំ២០២៥ ជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

ភ្នំពេញ៖ កាលពីថ្ងៃទី២១កក្កដា ឆ្នាំ២០២៥ តំណាងប្រទេសកម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ ឆ្នាំ២០២៥ ជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ក្នុងកិច្ចប្រជុំឯកឧត្ដម ឈៀង យ៉ាណារ៉ា បានបញ្ជាក់ប្រាប់អន្តរជាតិជាតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ តំណាងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ និងតួអង្គពាក់ព័ន្ធទាំងអស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការអភិវឌ្ឍ ដោយបានផ្លាស់ប្ដូរមុខមាត់ប្រទេសដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាមរ៉ាំរៃ ទៅជាប្រទេសមានសុខសន្តិភាពពេញលេញ និងសេចក្តីថ្លៃថ្នូរ។ លោកថា ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាពិសេសរបស់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានគូសរំលេចបន្ថែមនៅចំពោះមុខ UN និងតំណាងមកពីប្រទេសជាសមាជិកទាំងអស់ ពីអភិក្រម និងការប្តេជ្ញាចិត្តមួយចំនួនរបស់កម្ពុជា ដែលឆ្លើយតបនឹងការចូលរួមសម្រេចរបៀបវារៈសកល រួមមាន៖ ការប្តេជ្ញាចិត្តលុបបំបាត់មេរោគ និងជំងឺអេដស៍, ការដាក់ចេញនូវគំនិតផ្តួចផ្តើមសម្រាប់ពង្រឹងភាពអង់អាចស្ត្រី, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍, ការពង្រឹងអភិបាលកិច្ចជលផល និងការលើកកម្ពស់ការសម្រេចចិត្តប្រកបដោយបរិយាប័ន្ន។

គួរជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០២៥ ជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ សម្រាប់តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០។ ប្រព្រឹត្តិទៅក្រោមមូលបទ «ស្តីពីការជំរុញដំណោះស្រាយផ្អែកលើសក្ខីកម្ម និងវិទ្យាសាស្ត្រប្រកបដោយចីរភាព និងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០» តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក តំណាងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាតួអង្គពាក់ព័ន្ធ បានពិភាក្សាលើគោលនយោបាយសម្រាប់ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងបានឯកភាពគ្នាត្រួតពិនិត្យលម្អិតលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសំខាន់ៗមួយចំនួនដូចជា៖ សុខភាពល្អ និងសុខុមាលភាព, សមភាពយេនឌ័រ, ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច, ជីវិតក្រោមទឹក និងភាពជាដៃគូ៕

អត្ថបទដែលជាប់ទាក់ទង