**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត 

បាងកក៖ បើតាមការព្រមានរបស់សមាជិកជាន់ខ្ពស់នៃក្រុមផ្តាច់ខ្លួន Barisan Revolusi Nasional ឬហៅកាត់យ៉ាងខ្លីថា BRN បានបញ្ជាក់ថា អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត ខណៈកិច្ចចរចាសន្តិភាពឥឡូវ មានភាពលំបាកខ្លាំងក្នុងការកោះប្រជុំ។

តំបន់ភាគខាងត្បូង សំដៅទៅលើខេត្តថៃជាប់ព្រំប្រឡត់ដែនជាមួយប្រទេសម៉ាឡេស៊ី មានប្រជាជនម៉ូស្លីមភាគច្រើនគឺ ប៉ាតានី យ៉ាឡា ស៊ុងក្លា និងណារ៉ាធីវ៉ាត ហើយមានប្រជាជនមួយចំនួនជាពុទ្ធសាសនិក បានជួបប្រទះនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃឧប្បត្តិហេតុអំពើហិង្សាចាប់តាំងពីដើមឆ្នាំ២០២៥ បន្ទាប់ពីមានការជាប់គាំងកិច្ចចរចាសន្តិភាពរវាងរាជរដ្ឋាភិបាល និងក្រុម BRN។

តំបន់នេះ បានកត់ត្រាយ៉ាងហោចណាស់ឧប្បត្តិហេតុហិង្សាចំនួន២៣១៩១លើក ចាប់ពីខែមេសា ឆ្នាំ២០០៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៧៧៣៦នាក់ និងរបួស១៤៦៣០នាក់។ នេះបើយោងតាមក្រុមឃ្លាំមើលអំពើហិង្សាឯករាជ្យ Deep South Watch។

សមាជិក BRN បានប្រាប់កាសែត Nikkei Asia ក្នុងបទសម្ភាសក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖«ជាមួយនឹងការព្យួរតំណែងនាយករដ្ឋមន្ត្រី ការចរចាសន្តិភាពឥឡូវនេះនឹងមានការលំបាកខ្លាំងណាស់។ អំពើហិង្សានឹងកើនឡើង»។

ដោយ គ្មាន ការ ចរចា មេដឹកនាំ BRN អះអាង ថា ក្រុម ប្រដាប់ អាវុធ នឹង បន្ត ប្រយុទ្ធ ដើម្បី ឯករាជ្យភាព។ សមាជិក BRN បាននិយាយថា៖«ខ្ញុំចង់បានឯករាជ្យដែរ ហើយខ្ញុំក៏ចង់បានសន្តិភាពដែរ។ ខ្ញុំចង់ឱ្យអំពើហិង្សាបញ្ឈប់ ខណៈជនស៊ីវិលស្លូតត្រង់ជាច្រើនត្រូវបានសម្លាប់។ សម្រាប់ខ្ញុំ ការបង្ហូរឈាម គឺមានតម្លៃខ្ពស់»។ BRN ជា ក្រុម ប្រដាប់ អាវុធ ធំ បំផុត និង មាន ឥទ្ធិពល បំផុត នៅ ភាគ ខាង ត្បូង ប្រទេស ថៃ។ ក្រុម បះបោរ តូច មួយ ទៀត គឺ អង្គការ រំដោះ ប៉ាតានី។

គួររំឭកថា កិច្ចចរចាសន្តិភាពចុងក្រោយរវាងរដ្ឋាភិបាលថៃ និងតំណាង BRN បានធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២៤។ ប្រទេស ម៉ាឡេស៊ី ធ្វើ ជា ម្ចាស់ ផ្ទះនៃជំនួបនោះ ខណៈរាជធានីគូឡាឡាំពួ រ បាន ជួយ សម្រួល ដល់ ការ ចរចា តាំង ពី ឆ្នាំ២០១៣។ មន្ត្រីសន្តិសុខថៃ បានប្រាប់កាសែត Nikkei ថា នឹងមិនមានកិច្ចចរចាសន្តិភាពទេ រហូតដល់ការបោះឆ្នោតជាតិថ្មី ត្រូវបានប្រារព្ធឡើង។

មន្ត្រី រូប នេះ រំពឹង ថា ការ បោះ ឆ្នោត នឹង ធ្វើ ឡើង ក្នុង រយៈ ពេល មួយ ទៅ ពីរ ឆ្នាំ។ កាលពីខែមេសា ឧបនាយករដ្ឋមន្ត្រីថៃ លោក ភូមិធម្ម វិជ្យៈឆ័យ បច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្តីទី បានប្រកាសថា ការចរចាសន្តិភាពនឹងចាប់ផ្តើមឡើងវិញ លុះត្រាតែក្រុមបះបោរបញ្ឈប់ការវាយប្រហារ ហើយថារាជរដ្ឋាភិបាលនឹងនិយាយតែជាមួយមេដឹកនាំស្របច្បាប់របស់ BRN ប៉ុណ្ណោះ។

គួរជម្រាបជូនថា ខេត្តភាគខាងត្បូងប៉ាតានី យ៉ាឡា ស៊ុងក្លា និងណារ៉ាធីវ៉ាត់ គឺជាផ្នែកមួយនៃប្រទេសម៉ាឡេស៊ី មុនពេលត្រូវបានដណ្តើមយកដោយថៃនៅឆ្នាំ១៩០៩។ នៅឆ្នាំ១៩៦៣ BRN ត្រូវបានបង្កើតឡើងដោយលោក អាប់ឌុល ការីម ហាសាន់ (Abdul Karim Hassan) ហើយចាប់តាំងពីពេលនោះមក ក្រុមនេះបានធ្វើការបះបោរប្រដាប់អាវុធ ដើម្បីឯករាជ្យភាពពីការគ្រប់គ្រងរបស់ប្រទេសថៃ។

សមាជិក BRN បានទម្លាយឱ្យដឹងថា៖«បច្ចុប្បន្នមានសមាជិកប្រដាប់អាវុធសកម្មប្រហែល១៥០០នាក់នៅក្នុង BRN ដែលមានអាយុចន្លោះពី១៨ ទៅ៤០ឆ្នាំ ដោយបន្ថែមថាអាវុធរបស់ពួកគេភាគច្រើនត្រូវបានដណ្តើមបានពីជនជាតិថៃ»៕

អត្ថបទដែលជាប់ទាក់ទង