**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, និងសកម្មជនគណបក្ស សរុបប្រមាណ ២០០នាក់។

យោងតាមរបាយការណ៍សាងសង់ដោយ ឯកឧត្តម ឈន សេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលខ្ពស់ បានបញ្ជាក់ថា សាលប្រជុំដែលសម្ពោធនាពេលនេះ មានបណ្ដោយ ១៨,២០ម៉ែត្រ និងទទឹង ៨,៤០ម៉ែត្រ អាចទទួលអ្នកចូលរួមប្រជុំបានចំនួន ២៥០នាក់ ប្រើរយៈពេលសាងសង់ចំនួន ៦ខែ និង ២២ថ្ងៃ ដោយបញ្ចាប់ការសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្រៅពីសាលប្រជុំ ក៏មានការសាងសង់របងព័ទ្ធជុំវិញស្នាក់ការបក្សប្រវែង ១៤៤ម៉ែត្រ ព្រមទាំងមានការសាងសង់ និងជួសជុលនូវសមិទ្ធផលជាច្រើនផ្សេងទៀតផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍សាងសាង់រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងការអបអរសាទរចំពោះគណៈកម្មាធិការគណបក្សឃុំទួលខ្ពស់ ដែលទទួលបាននូវសាលាប្រជុំថ្មី និងសមិទ្ធផលនានាដែលមានសោភ័ណ្ឌភាព និងផាសុកភាព ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលខ្ពស់ ដែលបានបំពេញតួនាទី និងភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងកសាងសាល់ប្រជុំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សមិទ្ធផលលើគ្រប់វិស័យអាចកើតមាន និងពិធីដ៏មហោឡរិកនេះ អាចប្រព្រឹត្តទៅបាន ស្របពេលដែលប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ ព្រមទាំងមាន ក្រោមម្លប់ដ៏ត្រជាក់នៃ “សន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត និងការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥០។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍មួយចំនួន ជូនចំពោះក្រុមការងារគណបក្សទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាពនៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ដូចខាងក្រោម៖

១,ត្រូវបន្តគាំទ្រ និងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង។ ត្រូវថែរក្សា “សន្តិភាព”ឱ្យបានគង់វង់ជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ និងសូមចូលរួមការពារតួអង្គ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ”ទាំងកិត្យានុភាព កេរ្តិ៍ឈ្មោះ និងសុវត្ថិភាព ។ លើសពីនេះត្រូវចូលរួមកម្ចាត់ចោលជាដាច់ខាតនូវនយោបាយជ្រុលនិយមដែលបង្កដោយក្រុមប្រឆាំងអគតិ និងបក្ខពួក និងគាំទ្រការរៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំច្បាប់ដកសញ្ជាតិពីបុគ្គលដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ ។

២,ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សជាប្រចំា ដោយត្រូវបន្តជំរុញពង្រីកសមាជិកបក្សឱ្យបានយ៉ាងតិច ៨៥%ឡើងទៅនៃបញ្ជីបោះឆ្នោត ដើម្បីសម្រេចបានគោលដៅសម្លេងឆ្នោតគាំទ្រគណបក្ស។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់បន្ថែម ចំពោះពលករដែលត្រលប់មកពីប្រទេសថៃវិញ សូមបញ្ចូលគាត់ជាសមាជិកបក្ស និងបញ្ចូលក្នុងគ្រួសារ និងក្រុមបក្ស។
៣,ត្រូវបន្តអនុវត្តភារកិច្ចដែលគណបក្សប្រគល់ជូនឱ្យសកម្ម ដោយបន្តចុះតាមខ្នងផ្ទះឱ្យបានគ្រប់ភូមិ ដើម្បីផ្សព្វផ្យាយនយោបាយគណបក្ស ក្តាប់ឱ្យបានសតិអារម្មណ៍ នយោបាយ និងចុះសួរសុខទុក្ខ ដើម្បីស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងងាយស្រួលវាយបកវិញភ្លាមៗលើពួកប្រឆាំងអគតិ ដោយប្រកាន់ជានិច្ចគោលការណ៍“មិនត្រូវទុកលម្ហឱ្យក្រុមប្រឆាំងធ្វើសកម្មភាពទាំងនៅលើដីជាក់ស្តែង និងនៅលើលម្ហអាកាស”។

៤,ត្រូវបន្តនិងជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពរបស់គណបក្ស និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្ស។

៥,ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលិកទទួលខុសត្រូវ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានបានជួយឧបត្ថម្ភនូវថវិកា, ទូរទស្សន៍ខ្នាតធំ ១គ្រឿង, ឧបករណ៍បំពងសំឡេងមួយឈុត, កុំព្យូទ័រយួរដៃ ១គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង ជូនដល់ស្នាក់ការគណៈកម្មាធិការគណបក្សឃុំ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង