**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញរដ្ឋបាលក្រុង ស្រុក បន្តដោះស្រាយរាល់បញ្ហាសំណួរ និងសំណូមពរ ដែលមាននៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឱ្យអនុវត្តការងារដែលនៅសេសសល់ ព្រមទាំងបន្តដោះស្រាយរាល់បញ្ហាសំណួរ និងសំណូមពរ របស់ប្រជាំពលរដ្ឋ ដែលមាននៅមូលដ្ឋាន។

ការជំរុញរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និង អភិបាល ក្រុង ស្រុក ដែលមានរបៀបវារៈចំនួន៣ ដោយពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីសំណួរ-សំណូមពរ ទទួលបានតាមរយៈក្រុមការងារក្រុមប្រឹក្សា និងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីអនុម័តលើរបៀបវារៈចំនួន៣ រួចមក អង្គប្រជុំក៏បានលើកអំពីបញ្ហាសំរាម និងបញ្ហារបាយការណ៍ដើម្បីយកមកកែសម្រួល។ លោក លី សាលី អភិបាលរងខេត្ត ក៏បានទទួលអំពីការស្នើរបស់ប្រធានក្រុមប្រឹក្សា ក៏ដូចជាអង្គប្រជុំ ដើម្បីយកកែសម្រួល និងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក អភិបាលរងខេត្ត បានជម្រាបដល់អង្គប្រជុំផងដែរ អំពីកាសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ដោយដឹកជញ្ជូនពីតាមច្រកព្រំដែនរហូតដល់គេហដ្ឋាន។ ម្យ៉ាងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការសម្ភាសសួរដល់ពួកបងប្អូនអំពីការងារដែលបានអនុវត្តកន្លងនៅប្រទេសថៃ ដើម្បីផ្តល់ការងារនៅក្នុងស្រុក ហើយបងប្អូនមានភាពសប្បាយចិត្តអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឱ្យអនុវត្តការងារដែលនៅសេសសល់ ព្រមទាំងបន្តដោះស្រាយរាល់បញ្ហាសំណួរ សំណូមពរដែលមាននៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង