សម្ដេចតេជោ៖ ប្រវត្តិសាកលវិទ្យាល័យជាស៉ីមកំចាយមារ កើតឡើងតាំងពីជំនាន់ព្រះរាជាណាចក្រកម្ពុជាទី២មកម្ល៉េះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍ថា ប្រវត្តិសាកលវិទ្យាល័យជាស៉ីមកំចាយមារ កើតឡើងតាំងពីជំនាន់ព្រះរាជាណាចក្រកម្ពុជាទី២មកម្ល៉េះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានថ្លែងនូវការកោតសរសើរ របស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ដ្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៅមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល ជា ស៉ីមកំចាយមារ។
សម្ដេចតេជោ បន្ថែមថា សម្ដេចធ្លាប់អញ្ជើញមកទីតាំងសាកលវិទ្យាល័យ ជា ស៉ីម កំចាយមារ សរុបចំនួន៤លើកមកហើយ តែសង្ឃឹមថា នេះមិនមែនជាលើកចុងក្រោយនោះទេ៕

