សម្ដេចធិបតី៖ ការការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឱ្យខូចខាតប្រយោជន៍ជាតិនោះទេ។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ។
សម្ដេចធិបតីបន្តថា កាលពីមុន ខេត្តកំពង់ធំ គេទៅហួសមកហួស ប៉ុន្ដែបន្តិចទៀតលែងទៅហួសមកហួសហើយ ប៉ុន្ដែទៅឈប់មកឈប់ទាំងទេសចរ និងការវិនិយោគ៕

