សម្ដេចធិបតី ណែនាំឱ្យក្រសួងវប្បធម៌ បន្តពិនិត្យពាក់ព័ន្ធអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសតិចតុក ផ្សព្វផ្សាយចេញកេរខ្មាស់ហួសប្រមាណ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពិនិត្យឱ្យបានច្បាស់លាស់ពាក់ព័ន្ធ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសតិចតុក ផ្សព្វផ្សាយចេញកេរខ្មាស់ហួសប្រមាណ ត្រូវធ្វើការអប់រំណែនាំកុំឱ្យប្រព្រឹត្តហួសប្រព្រៃណីទំនៀមទម្លាប់ខ្មែរ។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ។
ជាមួយគ្នានេះសម្ដេចធិបតីបានបន្តថា សាសនានីមួយៗមានមូលដ្ឋាន មានក្រមប្រតិបត្តិត្រឹមត្រូវ! យើងគោរពសាសនា ប៉ុន្ដែអ្នកខ្លះយកសាសនាទៅបម្រើផលប្រយោជន៍ខ្លួនឯង ប្រតិបត្តិខុស ត្រូវសិក្សាពិនិត្យឱ្យច្បាស់លាស់កុំឱ្យពលរដ្ឋយល់ច្រឡំ ព្រោះមានឥសីខ្លះមានប្រពន្ធចុះបិណ្ឌបាតជាដើម៕

