**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោក ដូណាល់ ត្រាំ អាចពិចារណាលើការនិរទេស លោក អ៊ីឡុន ម៉ាស បន្ទាប់ពីមហាសេដ្ឋីរូបនេះរិះគន់លើសំណើកាត់បន្ថយការចំណាយដ៏លេចធ្លោរបស់ខ្លួន

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា លោកអាចពិចារណាលើការនិរទេស លោក អ៊ីឡុន ម៉ាស បន្ទាប់ពីមហាសេដ្ឋីមានដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ បានរិះគន់លើសំណើកាត់បន្ថយការចំណាយដ៏លេចធ្លោរបស់ខ្លួន។

លោក ត្រាំ បានស្នើថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលលោក ម៉ាស បានដឹកនាំមុនពេលចុះចេញពីតំណែងនៅចុងខែឧសភា ត្រួតពិនិត្យឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លា និងក្រុមហ៊ុនរុករកអាកាស SpaceX។

លោក ត្រាំ អះអាងថា លោក ម៉ាស មិនសប្បាយចិត្តនឹងសំណើនេះ ដោយសារវាមិនបានបញ្ចូលវិធានការគាំទ្ររថយន្តអគ្គិសនី ហើយបានគំរាមដកកិច្ចសន្យារដ្ឋាភិបាលពីក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ។ លោក​បាន​ព្រមាន​ថា បើ​គ្មាន​ការ​ឧបត្ថម្ភធន​ទេ លោក អ៊ីឡុន ទំនង​ជា​ត្រូវ​បិទ​ហាង ហើយ​ត្រឡប់​ទៅ​អាហ្វ្រិក​ខាង​ត្បូង​វិញ។

គួរបញ្ជាក់ផងដែរថា លោក ម៉ាស ជាមហាសេដ្ឋីមានបំផុតលើពិភពលោក គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដំបូងឡើយបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី។

លោក ម៉ាស បានចំណាយប្រាក់ជាង ២៧០លានដុល្លារ ដើម្បីគាំទ្រលោក ត្រាំ និងគណបក្សសាធារណរដ្ឋក្នុងអំឡុងវដ្តនៃការបោះឆ្នោតឆ្នាំ២០២៤។ យ៉ាងណា ពួកគេបានខ្វែងគំនិតគ្នាជាសាធារណៈលើសំណើច្បាប់នេះ ហើយចាប់តាំងពីពេលនោះមក លោក ម៉ាស បានចោទប្រកាន់គណបក្សសាធារណរដ្ឋថា បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សហរដ្ឋអាម៉េរិកជាមហាអំណាចរថយន្តអគ្គិសនី និងបដិវត្តថាមពលស្អាត។ លោក ម៉ាស ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្សអាម៉េរិក ឬ «America Party» ប្រសិនបើ​សំណើនេះត្រូវបាន​អនុម័ត៕

អត្ថបទដែលជាប់ទាក់ទង