**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

ពិធីបុណ្យសពថ្នាក់ជាតិផ្លូវការ រៀបចំឡើង នៅឯរដ្ឋធានីតេហេរ៉ង់ សម្រាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរកំពូលៗ

បរទេស៖ ពិធីបុណ្យសពថ្នាក់ជាតិផ្លូវការ ត្រូវបានរៀបចំឡើងនាថ្ងៃសៅរ៍នេះ នៅឯរដ្ឋធានីតេហេរ៉ង់ សម្រាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរកំពូលៗ ព្រមទាំងជនស៉ីវិលមួយចំនួន ដែលត្រូវបានសម្លាប់អំឡុងសង្រ្គាមក្នុងខែមិថុនានេះជាមួយ​អ៉ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ពអាកាសរបស់ឆ្មាំបដិវត្តន៍ លោក Amir Ali Hajizadeh។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បុណ្យសពនេះប្រារព្ធឡើង សម្រាប់មនុស្សសរុប៦០នាក់ ដែលស្លាប់ ក្នុងសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៉ីស្រាអែល ក្នុងនោះមានទាំងស្រ្តី៤នាក់ និងកុមារ៤នាក់ ផងដែរ។

ចំណែក អ្នកដែលចូលរួមពិធីបុណ្យខាងលើ គឺប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian និងមន្រ្តីជាន់ខ្ពស់ដទៃទៀត រួមមានទាំងលោក Ali Shamkhani ដែលបានរងរបួសធ្ងន់អំឡុងជម្លោះ និងជាទីប្រឹក្សាជំនិតរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។

លោក Bagheri, Salami និង Hajizadeh ត្រូវបានសម្លាប់ កាលពីថ្ងៃទី១៣ ខែមិថុនា ជាថ្ងៃដំបូងដែលសង្រ្គាមផ្ទុះឡើង។​

អ៉ីស្រាអែល បានអះអាងថា តាមពិតបើមានឱកាស កុំអីពួកគេក៏មុខជាបានសម្លាប់លោក Ali Khamenei តែម្តងថែមទៀតផង។

អ៉ីស្រាអែល ដែលជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ត្រូវគេជឿយ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានអះអាងថា ខ្លួនសម្រេចចិត្តធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ក្នុងគោលដៅរារាំងកុំឱ្យអ៉ីរ៉ង់អភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ។

កាលពីថ្ងៃសុក្រ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានផ្តាច់ជីវិតមន្រ្តីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់សរុបជាង៣០នាក់ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរជាន់ខ្ពស់១១នាក់ កាលពីអំឡុងសង្រ្គាម។

គួរបញ្ជាក់ថា យោងតាមតួលេខពីអាជ្ញាធរអ៉ីរ៉ង់ មនុស្ស៦១០នាក់ ត្រូវបានសម្លាប់នៅខាងប្រទេសអ៉ីរ៉ង់ អំឡុងសង្រ្គាមជាមួយអ៉ីស្រាអែល ក្នុងនោះមានកុមារ១៣នាក់ និងស្រ្តី៤៩នាក់ មុនពេលបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយមនុស្សជាង៤៧០០នាក់ផ្សេងទៀតបានរងរបួស។

ដោយឡែក បើតាមអាជ្ញាធរអ៉ីស្រាអែល មនុស្ស២៨នាក់ត្រូវបានសម្លាប់ នៅខាងប្រទេសអ៉ីស្រាអែល និង៣២៣៨នាក់ផ្សេងទៀត បានរងរបួស៕

អត្ថបទដែលជាប់ទាក់ទង