សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប, លោកអភិបាលរង តំណាង ឯកឧត្តម អភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្ត, ស្នងការនគរបាលខេត្ត ប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជន សរុបចំនួន ៦០០នាក់៕

