នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បញ្ជាក់អំពីបញ្ហាសុខភាព គឺនៅល្អទាំងអស់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់អំពីបញ្ហាសុខភាព ពិសេសបញ្ហាបេះដូង គឺនៅល្អទាំងអស់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា បើមានតម្រូវការឲ្យសម្ដេចបញ្ជាទ័ព ឬចូលប្រយុទ្ធ គឺសម្ដេចកំដរបានគ្រប់ពេល។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បន្ថែមថា សម្ដេចធ្លាប់ត្រូវគេលួចបាញ់ប្រហារប៉ុន្មានដង តែមិនប៉ះពាល់អាយុជីវិតឡើយ ដូច្នេះបញ្ឈប់ការប្រមាថដល់អាយុជីវិតរបស់សម្ដេច សម្ដេចមិនងាយស្លាប់ទេ៕

