សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឱ្យគេបំពានបានដែរ។
តាមរយៈបណ្ដាញសង្គមផ្លូវការ អមទៅដោយវីដេអូ សម្ដេចធិបតីបានលើកឡើងថា “ជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេចធិបតីបន្តថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឱ្យគេបំពានបានដែរ៕