អាមេរិកប្រើយុទ្ធនាការ “Midnight Hammer” ដើម្បីវាយប្រហារលើគោលដៅនុយក្លេអ៊ែររបស់អុីរ៉ង់

បរទេស)÷ នៅថ្ងៃទី២២ ខែមិថុនា ក្រុមយោធាសហរដ្ឋអាមេរិកបានចាប់ផ្ដើមវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើតំបន់នុយក្លេអ៊ែរចម្បងចំនួន ៣ របស់អុីរ៉ង់ ក្នុងបេសកម្មសម្ងាត់មួយដែលមានឈ្មោះថា “Midnight Hammer”។ អាណាព្យាយាមបំបួសយុទ្ធសាស្ត្រដោយបញ្ជូនយន្តហោះ B-២ មួយក្រុមឲ្យហោះទៅកាន់កោះ Guam ដើម្បីបង្អួតគូប្រជែង ខណៈពេលក្រុមយន្តហោះប្រយុទ្ធពិតប្រាកដបានហោះទៅទិសខាងកើតជាសម្ងាត់។
យោធាអាមេរិកបានប្រើយន្តហោះ B-២ ចំនួន ៧ គ្រឿង បាញ់គ្រាប់បំផ្ទុះ GBU-៥៧ ទំហំធំនៅលើគោលដៅ, បាញ់មីស៊ីល Tomahawk ពីនាវុធជំនះ និងប្រើយន្តហោះប្រយុទ្ធជាច្រើនដើម្បីបង្កើតការស្រឡះឲ្យអុីរ៉ង់។ សរុបមានយន្តហោះជាង ១២៥ គ្រឿងបានចូលរួមក្នុងប្រតិបត្តិការ។ អាមេរិកអះអាងថា អុីរ៉ង់មិនអាចប្រើប្រព័ន្ធការពារធ្វើការឆ្លើយតបបាននោះទេ។
ឧត្ដមសេនីយ៍ Dan Caine បានបញ្ជាក់ថា អុីរ៉ង់ត្រូវបានវាយប្រហារដោយភ្ញាក់ផ្អើលទាំងស្រុង។ គេបាននិយាយថា យន្តហោះប្រយុទ្ធ និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរបស់អុីរ៉ង់មិនអាចដំណើរការបានសោះ។ អំឡុងពេលវាយប្រហារ អុីរ៉ង់មិនអាចបាញ់មីស៊ីល ឬផ្ញើយន្តហោះឡើយ ដោយសារតែខកខានការរកឃើញការវាយប្រហារទាំងស្រុង។
បើទោះបីជាអាមេរិកបានប្រកាសថាមិនចង់ចូលទៅក្នុងសង្គ្រាមទូលំទូលាយនឹងអុីរ៉ង់ក៏ដោយ តែសហរដ្ឋអាមេរិកក៏បានរៀបចំកម្លាំងសម្រាប់ការពារខ្លួន និងឆ្លើយតប ប្រសិនបើអុីរ៉ង់ធ្វើការសងសឹកវិញ។
អត្ថបទពីកញ្ញា ហេង គីមជូ
