សម្ដេចធិបតី កោតសរសើរសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលខិតខំបំពេញការងាររបស់ខ្លួនបង្កើតកិច្ចប្រតិបត្តិការទាក់ទាញវិនិយោគមកកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួនបង្កើតកិច្ចប្រតិបត្តិការទាក់ទាញវិនិយោគមកកម្ពុជានិងបានគៀងគជំនួយសង្គមកិច្ចជាច្រើននិងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើន។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលខិតខំពង្រឹងបរិយាកាសល្អដើម្បីធានាបាននូវស្ថេរភាពនិងលំនឹងនូវការវិនិយោគរបស់អ្នកវិនិយោគនិងការពារផលប្រយោជន៍ផ្សេងៗរបស់របស់អ្នកវិនិយោគក្នុងនឹងក្រៅប្រទេស។ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះសម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមថាអ្នកវិនិយោគនិងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជារាជរដ្ឋាភិបាលនិងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស៕

