រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខ នៅតាមបណ្ដោយតីរវិថីព្រះស៊ីវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដែរ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរង កងកម្លាំង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

