**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ

បទវិភាគ៖ឆ្ពោះទៅរកគុណភាពល្អនិងភាពថ្មី “តារាងពិន្ទុ”នៃសេដ្ឋកិច្ចរបស់ចិនបញ្ចេញសញ្ញាវិជ្ជមាន

“នៅខែឧសភា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនមានចំនួន៤.១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញមានចំនួន៣.៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។” ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចជាច្រើន ដែលបង្ហើបពី “តារាងពិន្ទុ”ថ្មីបំផុតនៃដំណើរការសេដ្ឋកិច្ចរបស់ចិន ។
ក្នុងបរិបទដែលសេដ្ឋកិច្ចទូទាំងពិភពលោកមានភាពស្មុគ្រស្មាញនិងប្រែប្រួលខ្លាំង និងគាំពារនិយមខាងពាណិជ្ជកម្មបានងើបឡើងវិញ សេដ្ឋកិច្ចរបស់ចិននៅខែឧសភាបានបង្ហាញពីកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងក្លា ដែលដំណើរការដោយនឹងនរជាទូទៅនិងមានការវិវឌ្ឍរីកចម្រើនជាលំដាប់។
បើមើលពីទិន្នន័យនៅខែឧសភា ប្រសិទ្ធភាពនៃគោលនយោបាយបន្ថែមជាតិបានរំលេចចេញជាបន្តបន្ទាប់ ដែលមានភាពចំគោលដៅនិងខ្លាំងក្លា ។ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនមានចំនួន៤.១ទ្រីលានយាន់ប្រាក់ចិន ការលក់ដូរក្នុងទីផ្សារបានកើនឡើងយ៉ាងច្បាស់លាស់ ទំនិញពាក់ព័ន្ធនឹងគោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”បានកើនឡើងយ៉ាងឆាប់រហ័ស ប្រការទាំងនេះសុទ្ធតែបានបង្ហាញថា ការប្រើប្រាស់បានដើរតួនាទីទ្រទ្រង់ជាមូលដ្ឋានកាន់តែខ្លាំងឡើងៗចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ ។
ក្រៅពីនេះ ឧស្សាហកម្មផលិតគ្រឿងបរិក្ខារនិងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើងយ៉ាងឆាប់បង្គួរ ដែលបានគាំទ្រយ៉ាងខ្លាំងចំពោះកំណើនដោយនឹងនរនៃផលិតកម្មឧស្សាហកម្ម ។ នៅខែឧសភា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មផលិតគ្រឿងបរិក្ខារបានកើនឡើង៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង៨,៦ភាគរយ ដែលលឿនជាងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទាំងអស់ចំនួន៣,២ភាគរយនិង២,៨ភាគរយដោយឡែកពីគ្នា ។
នៅខែមុន ពាណិជ្ជកម្មជាមួយបរទរសបានបន្តបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ។តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនបង្ហាញឱ្យដឹងថា នៅខែឧសភា ទំហំសរុបនៃការនាំចេញនាំចូលទំនិញគឺ៣,៨ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែឧសភា ទំហំសរុបនៃការនាំចេញនាំចូលទំនិញគឺ១៧,៩ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងនោះ ការនាំចេញនាំចូលនៃសហគ្រាសឯកជនបានកើនឡើង៧ភាគរយ ដែលបានកើនឡើង២,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤ ។ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកបានកើនឡើង៩,៣ភាគរយ ដែលត្រូវជា៦០ភាគរយនៃទំហំសរុបនៃការនាំចេញ ។
ចាប់ពីខែឧសភាមក ទីផ្សារមូលធនរបស់ចិនបានលេចចេញការងើបឡើងវិញយ៉ាងខ្លាំង ។ គិតមកទល់ម៉ោងបិទទីផ្សារមូលប័ត្រកាលពីថ្ងៃទី១៧ខែមិថុនា សន្ទស្សន៍ផ្សារមូលបត្រសៀងហៃនិងសន្ទស្សន៍ទីផ្សារមូលបត្រShenzhenបានកើនឡើង៩,៣៩ភាគរយនិង៨,៤ភាគរយដោយឡែកពីគ្នាចាប់ពីថ្ងៃទី៨ខែមេសាមក ។ សន្ទស្សន៍HSIបានឡើងដល់ចំណុច២៤០០០កាលពីថ្ងៃទី១៦ខែមិថុនា ។ ត្រង់ចំណុចនេះ ស្ថាប័នទុនបរទេសនាំគ្នាបញ្ចេញមតិដោយសម្គាល់ថា ទីផ្សារចិននឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ពីការមានតុល្យភាពឡើងវិញនៃប្រាក់ទុន ។
ពេលថ្មីៗកន្លងទៅនេះ លោក Liu Jia អ្នកទទួលខុសត្រូវផ្នែកយុទ្ធសាស្រ្តវិនិយោគនៅអាស៊ីនៃស្ថាប័នធនាគារឯកជននៃធនាគារ Deutsche បានថ្លែងក្នុងកិច្ចប្រជុំតុមូលនៃប្រព័ន្ធសារព័ត៌មានថា ភាគហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនគួរទទួលការយកចិត្តទុកដាក់ពីវិនិយោគិន ។ រំពឹងទុកពីអនាគត លោកកាន់អាកប្បកិរិយាសុទិដ្ឋិនិយមចំពោះសក្តានុពលវិនិយោគរយៈពេលមធ្យមនិងវែងនៃភាគហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន ។
ពេលថ្មីៗកន្លងទៅនេះ លោក Wang Yajun ប្រធានផ្នែកទីផ្សារទុនភាគហ៊ុនអាស៊ីនៃក្រុមហ៊ុន GOLDMAN SACHS បានថ្លែងថា ចាប់ពីឆ្នាំមុនមក ទីផ្សារមូលធនចិនក៏មានតម្រុយងើបឡើងវិញហើយ ការវាយប្រហារពីខាងក្រៅចំពោះការងើបឡើងវិញនៃទីផ្សារមូលធនចិន គ្រាន់តែជាការរំខានរយៈពេលខ្លីប៉ុណ្ណោះ ។
ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកនៅទន់ខ្សោយ ការនាំចេញនាំចូលចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលការអភិវឌ្ឍដោយពិពិធកម្ម ការនាំចេញនាំចូលជាមួយអាស៊ាននិងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានកើនឡើងជាបន្តបន្ទាប់ ។ កត្តាទាំងនេះសុទ្ធតែជំរុញដល់កំណើនពាណិជ្ជកម្ម ហើយក៏បង្ហាញពីឧត្តមភាពនៃសេដ្ឋកិច្ចចិនដែលមានទ្រង់ទ្រាយធំសម្បើម មានប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ និងមានកម្លាំងប្រកួតប្រជែងចម្រុះដ៏ខ្លាំងក្លាដែរ ។ ស្របពេលដែលគោលនយោបាយម៉ាក្រូដែលកាន់តែវិជ្ជមានបន្តដើរតួនាទីនិងរំលេចប្រសិទ្ធភាព កម្លាំងរស់រវើកនិងសក្តានុពលនៃទីផ្សារដ៏ធំធេងរបស់ចិនមុខជានឹងត្រូវបញ្ចេញថែមមួយកម្រិតទៀត ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញនិងមានភាពល្អប្រសើរជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង