**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

យល់ដឹងអំពីសហគមន៍រួមវាសនាចិន-អាស៊ីកណ្តាលចាប់ពីសុភាសិតដែលដកស្រង់ដោយលោកXi Jinping

ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅកាន់ក្រុងអាស្តាណា ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ដោយតបតាមការអញ្ជើញរបស់លោកTokayevប្រធានាធិបតីកាហ្សាក់ស្ថាន។
កាលពីខែមិថុនា ឆ្នាំ២០១៦ លោកXi Jinpingបានលើកឡើងសុភាសិតមួយក្នុងសុន្ទរកថារបស់លោកនៅឧត្តមក្រុមប្រឹក្សានីតិប្បញ្ញត្តិអ៊ូសបេគីស្ថានថា “ថង់ទទេមិនអាចដាក់បញ្ឈរបានឡើយ” ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។
សព្វថ្ងៃនេះ ប្រទេសចិននិងប្រទេសទាំង៥នៅអាស៊ីកណ្តាលសម្រេចបាននូវការគ្រប
ដណ្តប់ពេញលេញនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការគ្របដណ្តប់ពេញលេញនៃការចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការសម្រាប់រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងការគ្របដណ្តប់ពេញលេញនៃការអនុវត្តគំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិនៅកម្រិតទ្វេភាគី។
នៅថ្ងៃទី២៩ ខែមេសា គម្រោងគ្រប់គ្រងសំខាន់ក្នុងដែនកៀហ្ស៊ីស៊ីស្ថាននៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានចាប់ផ្តើមសាងសង់ នេះជានិមិត្តសញ្ញាបង្ហាថា គម្រោងខ្សែបន្ទាត់សំខាន់នៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានឈានចូលដំណាក់កាលសាងសង់ពិតប្រាកដ។
ផ្លូវដែកនេះដែលឆ្លងកាត់ប្រទេសចំនួន៣និងមានប្រវែងសរុបប្រហែល៥២៣គីឡូម៉ែត្រនឹងក្លាយជាផ្លូវគោកដ៏ខ្លីបំផុតដែលតភ្ជាប់ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។បន្ទាប់ពីគម្រោងនេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ វានឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយលើការចរចរណ៍ទំនិញ និងជំរុញការអភិវឌ្ឍសម្របសម្រួលនៃសេដ្ឋកិច្ចក្នុងតំបន់។
បច្ចុប្បន្ននេះ “ភាពពេញនិយមនៃភាសាចិន”និង”ភាពពេញនិយមនៃប្រទេសចិន”កំពុងកើនឡើងនៅតាមបណ្តាប្រទេសអាស៊ីកណ្តាល។ការបង្កើតមជ្ឈមណ្ឌលវប្បធម៌រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលកំពុងពន្លឿន ហើយការបន្តការសិក្សានៅប្រទេសចិនបានក្លាយជាជម្រើសរបស់យុវជនអាស៊ីកណ្តាលកាន់តែច្រើនឡើង។
ក្រោមការដឹកនាំនៃការទូតរបស់ប្រមុខរដ្ឋ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនឹងបន្តចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាសរសេរជំពូកថ្មីដែលយល់ចិត្តគ្នា ស្និតស្នាលគ្នានិងរួមវាសនាជាមួយគ្នា ដើម្បីរួមចំណែកថ្មីកាន់តែច្រើនសម្រាប់ការជំរុញកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង