ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា របស់គណបក្សឃុំក្រាំងស្គារ

ស្រុកទឹកផុស-ឃុំក្រាំងស្គារ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល,អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត,អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការអនុវត្តការងារប្រចាំខែមិថុនា របស់គណ:កម្មាធិការគណបក្សឃុំក្រាំងស្គារ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ និងថ្នាក់ដឹកនាំគណ:កម្មាធិការគណបក្សឃុំ,ប្រធាន-អនុប្រធានយុវជនឃុំ , ប្រធានសាខា បក្សភូមិទាំង៧ និងប្រធានក្រុមសកម្មជនយុវជនភូមិ សរុប ៣៩ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធានគណ:កម្មាធិការបក្សឃុំ,ប្រធានសាខាបក្សភូមិទាំង៧,ប្រធានយុវជនឃុំ និងការបណភ្លឺរបស់សមាជិកគណ:អចិន្រ្តៃយ៍បក្សស្រុក រួចមក កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងផុលផុស លើការងារសំខាន់ៗមួយចំនួន ។
ជាលទ្ធផលឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ បានដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម៖
១.បន្តតាមដាន និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ។
២.ធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យសមាជិកបក្សឡើងវិញ អោយបានច្បាស់លាស់។
៣.ធ្វើបច្ចប្បន្នភាព ទិន្នន័យសមាជិកបក្សជាយុវជន អោយបានច្បាស់លាស់ និងកំណត់ពេលជួបជាមួយយុវជនក្នុងពេលឆាប់ៗខាងមុខនេះ។
៤.ធ្វើសម្រង់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំ ដើម្បីចែកអង្ករដល់ពួកគាត់ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានប្រគល់អង្ករចំនួន ១០០ បាវ ដល់គណបក្សឃុំ និងបានចែកជូនថវិកាកំដរដៃ ដល់សមាជិក សមាជិកាចូលរួមផងដែរ៕

