សម្តេចធិបតី ផ្តាំទៅភាគីថៃថា ថៃបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារដើម្បីសម្របសម្រួលបើកច្រកវិញនោះទេ

ភ្នំពេញ៖ ទាក់ទងនឹងការបិទច្រកព្រំដែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាអ្នកបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារដើម្បីសម្របសម្រួលឲ្យមានការបើកច្រកវិញនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ សម្តេចធិបតីបានលើកឡើងថា ប្រសិនណាអ្នកបើកវិញជាឯកតោភាគី៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតថា ប្រសិនបើបងប្អូនប្រជា ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃចង់ត្រឡប់មកកម្ពុជាវិញ គឺមានអាជ្ញាធរខ្មែរត្រៀមសម្របសម្រួលជូនបងប្អូនរួចជាស្រេចហើយ៕

